CamNews

តារា 

ថាម៉េច?​ ប្រទះឃើញ Boy pakorn បណ្តើរស្រី ទៅ...?

កំសាន្ត ៖ មានរបាយការណ៍ពីស្រុកថៃថា តារាសម្តែងមួយដួងគឺ លោក Boy pakorn បានបណ្តើរមនុស្សស្រីទៅចូលរួមក្នុងការប្រគុំតន្រ្តីរបស់តារាចម្រៀង Pang Nakarin ។ 

ភ្លាមៗនោះតារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះបានបដិសេដនូវព័ត៌មានមួយនេះ ហើយថែមទាំងនិយាយថា លោកពិតជាបានទៅចូលរួមការប្រគុំតន្រ្តីពិតមែន ប៉ុន្តែមិនមែនទៅជាមួយនារីណាម្នាក់ឡើយ ពោលគឺទៅតែជាមួយមិត្តរបស់គាត់ ដែលសុទ្ធតែជាបុរសៗទាំងអស់ ។ 

តួប្រុសក្នុងរឿង "Sai Lub Jub Abb" បន្ថែមទៀតថា ប្រហែលជាមានការយល់ច្រឡំអ្វីមួយហើយ រីឯមនុស្សស្រីដែលគេបានឃើញនោះ ប្រហែលជាមិត្តរបស់មិត្តលោក ប៉ុន្តែមិនមែនសង្សារទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Boy pakorn Chatburirak pat​