សុខភាព៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា ក្មេងស្រីដែលតែងតែទទួលទានសណ្តែកដី អាចការពារការកើតឡើង នៃជំងឺមហារីកសុដន់នៅ ពេលដែលពួកគេមានអាយុ ៣០ឆ្នាំ។
លោកវេជ្ជបណ្ឌិត Dr. Graham Colditz នៃមហាវិទ្យាល័យនៃទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ស្ត្រីភាគច្រើនតែងតែមានឱកាស នៃការប្រឈមមុខនឹងការ កើតជំងឺមហារីកសុដន់ ប្រសិនបើគ្មានវិធីការពារនោះទេ។
ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងសៀវភៅទស្សនាវដ្តីស្រាវជ្រាវ និងព្យាបាលជំងឺមហារីក បានបង្ហាញឲ្យឃើញថា មានក្មេងស្រី ៣នាក់ដែលមានអាយុចាប់ពី
៩ ទៅ ១៥ ឆ្នាំ ដែលជាធម្មតាចូលចិត្តទទួលទានសណ្តែកដី ដែលអាចកាត់បន្ថយអត្រា នៃការកើតជំងឺមហារីកសុដន់ដល់ទៅ ៣៩ភាគរយ នៅពេលដែលពួកគេ ឈានចូលដល់អាយុ ៣០ឆ្នាំ។
ការស្វែងរកត្រូវបានពឹងផ្អែកទៅលើប្រវត្តិខាងផ្នែកសុខភាព របស់ក្មេងស្រីជនជាតិអាមេរិកជាងថ ៩០០០នាក់ ។ បន្ទាប់មកទៀត ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញ អ្នកស្ម័គ្រចិត្តមួយចំនួន ដោយឲ្យពួកគេទទួលទានសណ្តែកដី នៅក្នុងរយៈពេល ២ដង ក្នុងមួយសប្តាហ៍ ហើយលទ្ធផលបានបានបង្ហាញថា ពួកគេអាចកាត់បន្ថយ អត្រាគ្រោះថ្នាក់នៃការកើតជំងឺមហារីកដល់ទៅ ៣៩ភាគរយ បើប្រៀបទៅអ្នកដែលមិនដែលទទួលទានសោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល