ប្រេស៊ីល៖ នេះជាវីដេអូមួយ ស្ដីអំពីការបើកបរយន្ដហោះ ដែលត្រូវបានគេបង្ហោះចូលក្នុងគេ
ហទំព័រ youtube កាលពីពេលថ្មីៗនេះ ក្នុងគោលបំណង ចង់អោយមនុស្ស ដែលធ្លាប់បានធើ្វ
ដំណើរតាមជើងយន្ដហោះទាំងអស់ បានដឹងអំពើ ការគ្រប់គ្រង ក៏ដូចជាការបញ្ជាក្នុងយន្ដ
ហោះ តំាងពីការចាប់ផ្ដើមរហូតដល់ ការចុះចត។
ជាការពិតណាស់ អ្នកធ្វើដំណើរតាមយន្ដហោះ ទាំងអស់កម្រនឹងឃើញតៃកុង(អ្នកបើកបរ)
យន្ដហោះ បញ្ចាយន្ដហោះ ដូចរយន្ដតាក់ស៊ីណាស់។ នេះគឺជាសកម្មភាពមួយ ដែលគេបាន
បង្ហាញពីការបើកបរយន្ដហោះមួយ របស់ជើងហោះហើរ Airbus A320 flight ដែលបាន
ធ្វើដំណើរពីទីក្រុង Rio de Janeiro ទៅកាន់ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
គួរបញ្ចាក់ផងដែរ ក្នុងនោះ គឺមានអ្នកបើកបរសំខាន់ៗពីរូប ដែលអ្នកបើកបរទាំងនោះ ត្រូវនិ
យាយភាសារអង់គ្លេស ក្នុងការបង្កើតទំនាក់ទំនង រវាងស្ថានីយ៍ និងការបើកបររបស់ខ្លួន។
នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ វត្ដី
ប្រភព៖ daillymail