CamNews

ព័ត៌មានអន្តរជាតិ 

វីរុស "ស៊ីសាច់មនុស្ស" កំពុងតែ រាតត្បាត យ៉ាងសាហាវ ព្រោះគំនិតអគតិ ពួក ISIS

ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលបើនិយាយពី   ប្រធានបទ  ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ហើយនោះ ច្បាស់ណាស់ អ្នករាល់គ្នា ពិតជាតក់ស្លុត ពីព្រោះជាឈ្លើងសង្គ្រាមដែលកំពុងតែ គម្រាមគំហែងខ្លាំងដល់សន្តិសុខពិភពលោក។ ប៉ុន្តែ អ្វីដែលរឹតតែតក់ស្លុតនោះគឺថា ពលរដ្ឋស្លូត ត្រង់ទៅវិញនោះទេ ដែលជាជនរងគ្រោះខ្លាំង នៅក្នុងប្រទេសស៊ីរី ពោលទទួលរងគ្រោះខ្លាំងពីការ វាយប្រហារ ពីវីរុសស៊ីសាច់មនុស្ស ដែលកំពុងតែ រាតត្បាត និង ឆ្លង ទៅ  កាន់មនុស្សរាប់រយនាក់ នៅក្នុងប្រទេសស៊ីរី ។


តើជម្ងឺស៊ីសាច់មនុស្ស កើតចេញពីវីរុសម្យ៉ាងដែលមានឈ្មោះថា Leishmaniasis   នោះ អាចកើត ឡើងបានយ៉ាងដូចម្តេចទៅ? ចម្លើយនោះគឺ មកពី ISIS ទៀតហើយ ហេតុផលតែមួយគត់ សម្លាប់ មនុស្សរួចចោលសពខ្មោច ពាសវាលពាសកាល នៅតាមទីសាធារណៈក្នុងប្រទេស ស៊ីរី ក៏បាននាំ​មកនូវវីរុសស៊ីសាច់មនុស្សដ៏សាហាវនេះតែម្តង។ បាក់តេរី Leishmaniasis គឺជាបាក់តេរីដែលអាច កើតឡើងទៅបាន នៅពេលដែលពពួកបារ៉ាស៊ីត protozoan ប្រមូលផ្តុំ ខណៈវា រីក មាឌតាមរយៈ ការឆ្លងរាលដាល ដោយលាក់ខ្លួននៅក្នុងខ្យល់ ។


របាយការណ៍ បញ្ជាក់អោយដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៤ មនុស្សច្រើនជាង ៥០០នាក់ ឆ្លងវីរុសប្រភេទនេះ ប៉ុន្តែមានជំនឿជាក់អោយដឹងថា ចាប់តាំងពីពេល នោះមក តួរលេខនៃជនរង គ្រោះ មាន ការ កើន   ឡើងយ៉ាងគំហុក។ ប្រធានក្រុមសកម្មប្រយុទ្ធអឌ្ឈច័ន្ទក្រហម Kurd លោក Dilqash Isa អោយដឹងថា ហេតុផល តែមួយ គត់​  ដែល គេ ដាក់បន្ទុកស្តីបន្ទោស ទៅលើការរាល ដាលវីរុសស៊ីសាច់មនុស្ស Leishmanisis នោះគឺ គំនិត   អគិត នៃការសម្លាប់មនុស្ស រួចចោលសព ពាសវាលពាស កាលនៅទីសាធារណៈ។ យោងតាម របាយការណ៍ពីអង្គការសុខភាពពិភពលោក ឬ The World Health Organization   អោយ ដឹងថា  ប្រព័ន្ធសុខាមាលភាព  ប្រទេសស៊ីរី នឹងធ្លាក់ ដុនដាបចូលទៅកាន់គ្រោះថ្នាក់ បើសិន    ភ្លើង សង្គ្រាម នៅតែបន្តរយៈពេល ៥ ឆ្នាំខាងមុខនេះ ។ សកម្មប្រយុទ្ធម្នាក់ មកពីក្រុមពួក Kurd    ដែល ប្រយុទ្ធ និងប្រឆាំង ISIS នោះ អោយដឹងថា ៖ ពួក យើងពិតជាមិនបានដឹង មិនបានស្គាល់ វីរុសនេះ​ ពី មុខ  មកនោះទេ ចាប់តាំងពីក្រុមពួកយើង ប្រ យុទ្ធប្រឆាំង ISIS ក្នុងសមរភូមិ រយៈពេល ៤ ឆ្នាំមកនេះ ។ ជាការពិត វីរុសស៊ីសាច់មនុស្ស ប្រភេទ នេះពិតជាសាហាវ និងបានរាតត្បាតចាប់ពីតំបន់ Tal Hamis, Hon និង Qosa ជាដើម ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ វីអាប្លុក


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants ISIS