យានយន្ដ៖ ក្រុមហ៊ុន ផលិតរថយន្ដទំនើប Cadillac បានសម្រេចគម្រោងបង្ហាញវត្ដមាន ម៉ូដែល Cadillac CTS-V ស៊េរីឆ្នាំ ២០១៦ ក្នុងទឹកដីអាល្លឺម៉ង់ ត្រឹមតម្លៃទាបបំផុត ១១០៧០៤ ដុល្លារ។
ម៉ូដែលទំនើបស៊េរីជំនាន់ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Cadillac បានលេចមុខចេញក្នុងបណ្ដាញទីផ្សារប្រកួតប្រជែងហើយ ខណៈដែលរូបរាង ព្រមទាំង បច្ចេកវិទ្យានៃការគ្រប់គ្រង របស់រថយន្ដមានការការច្នៃនិង ខុសប្លែកគ្នាស្ទើរតែទាំងស្រុង ទៅនឹងជំនាន់មុន។ ទន្ទឹមនឹងការបង្ហាញវត្ដមានលើទីផ្សារប្រកួតប្រជែងនេះផងដែរ ម៉ូដែលមួយនេះ ត្រូវបានគេដាក់រហ័សនាមថា ជាកំពូលអ្នកលេងល្បឿនលឿនបំផុតលើពិភពលោក ដោយហេតុ ម៉ូដែលមួយនេះ ប្រើសមាសភាព កម្លាំង ៨ ម៉ាស៊ីន V8 ខ្នាតរង្វាស់ ៦.៥ liter ត្រូវនឹងរង្វាស់ថាមពល ៦៤០ សេះ ប្រើប្រអប់លេខអូតូ អាចរត់បានកំពូលរហូតដល់ទៅ ៣២០ គ.ម/ម៉ោង។
ទស្សនារូបភាពខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops