CamNews

កីឡា 

ទម្លាយមូលហេតុ តម្លៃសំបុត្រចូលទស្សនា ប៉ាក់គីអៅ ជាមួយ Floyd ឈានឡើងដល់ ជាង ១២​ ម៉ឺនដុល្លារ

ព័ត៌មានកីឡា៖ រឿងដែលកាន់តែមិនគួរឲ្យនឹកស្មានដល់ គឺថា បរិមាណសំបុត្រចូលទស្សនាការប្រកួត ប៉ាក់គីអៅ នឹងFloyd ប្រើពេលមិនដល់ ១ ម៉ោងផងត្រូវលក់អស់ រកសំបុត្រលក់គ្មាន នៅក្នុងសណ្ឋាគា​ MGM Grand ដែលជាទីតាំងសង្វៀនប្រកួតគ្នា កីឡាករទាំង ២។ 

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំនួនតម្រូវការចូលរួមប្រកួត មានការកើនឡើង ជាខ្លាំងខណៈដែលចររាចរទីផ្សារ​សំបុត្រផ្ទាល់លក់អស់មិនដល់ពេល ១ ម៉ោងផង ។ ប៉ុន្ដែទន្ទឹមនឹងការលើកឡើងនេះ ក៏មាន​លេចឮដំណឹងថា ចំនួនសំបុត្រដែលបានលក់ចេញផ្ទាល់ជាសាធារណៈគឺមានតែ ៥០០ សំបុត្រតែប៉ុណ្ណោះ​កាលពីម្សិលមិញ ហើយតម្លៃអាចឈានដល់ខ្ពស់បំផុត ត្រឹមតែ ១០០០០ ដុល្លារនោះទេ។  

តើសំបុត្រជាច្រើនទៀតនៅឯណា​?

ប្រភពព័ត៌មានបានបន្ដទៀតថា សំបុត្រជាច្រើនទៀតបានត្រូវលក់ចេញជាភាគហ៊ុនទីផ្សារទី ២ ដែលត្រូវ​បានបង្ហាញពីតម្លៃក្នុងគេហទំព័រមួយឈ្មោះថា Stubhub.com ជាមួយនឹង ចំនួនសំបុត្រ និង ទីតាំងកៅអី​ ខណៈដែលនៅសល់។ សម្រាប់ចំនួនសំបុត្រដែល ធ្លាក់ក្នុងកណ្ដាប់ដៃម្ចាស់ភាគហ៊ុនទីផ្សារទី ២ មានតម្លៃខ្ពស់ជាង ទីផ្សារទី ១ ខណៈដែល តម្លៃទាបបំផុតនៅទីផ្សាទី ១ មានដល់ ១០០០ ដុល្លារ តែនៅទីផ្សារ​ទី ២ ទាបបំផុត មានត្រឹមតែ ៥០០០ ដុល្លារឡើងទៅ។ ហើយចំណែក តម្លៃខ្ពស់បំផុតសម្រាប់​​ទីផ្សារទី ១ គឺត្រឹមតែ ១០០០០ ប៉ុន្ដែសម្រាប់តម្លៃក្នុងទីផ្សារទី ២ គឺមានទៅដល់ ១២៨៧០៥ ដុល្លារ​ដែល​សំបុត្រមួយនេះ មានចំនួនអតិភាពកៅអីវែងដែលអង្គុយរួមបានដល់ទៅ ១០នាក់ក្នុង ១ កៅអី ហើយ​គៀក​ជាប់នឹងសង្វៀនប្រកួត នៅជួរទី ១ តែម្ដង។ 

ទស្សនាប្លង់ខាងក្រោម ៖ 

សូមបញ្ជាក់ផងដែរថា ការចេញលក់តម្លៃសំបុត្រក្រោយនេះ សម្រាប់ជួរមុខ AA-CC គឺត្រូវបែងចែកទៅតាមទំហំកៅអី(កៅអីវែង) ដែល​អាចអង្គុយបានចំនួនមនុស្សច្រើន ដូច្នេះហើយ ទើបមានតម្លៃសំបុត្រថ្លៃជាង រាល់ដង ។ ​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingsocialist


Tags: boxing news Manny Pacquiao tickets