CamNews

បច្ចេកវិទ្យា 

កាមេរ៉ាថតរូប 200 Megapixel បង្ហាញមុខនៅលើទីផ្សារ

ថ្មីៗនេះក្រុមហ៊ុន Hasselblad ក្នុងប្រទេសស្វីស ទើបតែបានដាក់លក់នូវផលិតផល
កាមេរ៉ាប្រភេទថ្មីរបស់ខ្លួន H4D-200MS មាន Resolution ខ្ពស់បំផុត ជាមួយតំលៃ
45000 ដុល្លាអាមេរិច ក្នុងមួយគ្រឿង ។

តាមពិតកាមេរ៉ា H4D-200MS មាន Sensor ត្រឹមតែ 50 Megapixel ប៉ុណ្ណោះ ប៉ុន្តែកាមេរ៉ា
នេះបានបំពាក់នូវប្រព័ន្ធថ្មីមួយអាចថតរូបផ្ទួនៗ ក៏ដូចជាលទ្ធភាពអាចធ្វើការផ្គុំរូបចំនួន
6សន្លឹកអោយក្លាយជារូបមួយមានទំហំ 200 Megapixel ត្រឹមតែក្នុងរយៈពេល 30 វិនាទី
ប៉ុណ្ណោះ ។ តែលក្ខណៈពិសេសនេះសមស្របតែជាមួយរូបភាពនៃវត្ថុប្រើប្រាស់ ដូចជា
នាឡិការដៃ គ្រឿងអលង្ការ និង ទូរស័ព្ទ ជាដើម...។

Sensor របស់កាមេរ៉ា H4D-200MS មានទំហំ 36,7 x 49,1 mm អាចថតរូបបាន 6132 x 8176
pixel និងមាន range លំដាប់ ISO ពី 500 ទៅ 800 ។ មានកន្លែងភ្ជាប់ជាមួយ HDD និងមាន
Compact Flash card ផងដែរ ។ ផលិតផលនេះបានបង្ហាញមុខរួចមកហើយនៅក្នុងពិធីតាំង
ពិព័រណ៌មួយឈ្មោះ Photokina ក្នុងប្រទេស អាល្លឺម៉ង់កាលពីខែកញ្ញា ឆ្នាំ 2010 ដែលត្រូវបាន
ក្រុមហ៊ុនធ្វើការសន្យាថានឹងចេញលក់នៅពាក់កណ្តាលឆ្នាំ 2011 នេះ ៕

(ប្រភពពី Jonathan Beer)
ដោយ៖ រដ្ឋា

Tags: