មនុស្សស្រឡាញ់បច្ចេកទេសនៅប្រទេសចិនម្នាក់ បានបង្កើតនូវ Tablet ថ្មីដោយខ្លួនឯង
មាន logo របស់ Apple ប្រើប្រព័ន្ធដំណើរការរបស់ Microsoft ហើយហៅវាថា "iPad 3"។
គាត់បានប្រើគ្រឿងឧបករណ៍របស់ laptop ដើម្បីធ្វើ។ "iPad 3" នេះមានអេក្រង់ 10 inch
ប្រើ hard disk និង chip អង្គគណនារបស់ Intel។

ទាក់ទងទៅនឹងព័ត៌មានអំពី iPad 3 ពិតរបស់Apple កាសែតThe Korea Herald របស់
កូរ៉េខាងត្បូងបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់របស់ Apple បានមកទីស្នាក់ការ Samsung
ដើម្បីពិភាគ្សាអំពីផែនការអភិវឌ្ឍន៍អេក្រង់ AMOLED សំរាប់ iPad ជំនាន់ថ្មីនេះ។ តាម
គម្រោងពេល បរិក្ខានេះនឹងចេញមុខនៅចុងឆ្នាំនេះ គឺលឿនជាងបើធៀបនឹងផែនការ
ខែមិនារាល់ឆ្នាំ។
(ដោយ៖ មិនា)
http://www.youtube.com/watch?v=5CxxS8Gw4Lk&feature=player_embedded