យានយន្ដ៖ លោក Harald Krueger ដែលជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុនរថយន្ដ BMW បានជួបរឿងគួរសង្វេគមួយ កាលពីថ្ងៃអង្គារ៍ ដោយលោកបានដួលផ្ងាកក្រោយ នៅលើឆាកវេទិការបង្ហាញរថយន្ដទំនើបក្នុងកម្មវិធី ដាក់តាំបង្ហាញរថយន្ដ Frankfurt 2015 ខណៈដែលគាត់ កំពុងតែធ្វើការអត្ថាធិប្បាយ ស៊េរីទំនើប BMW របស់គាត់។
យោងតាមរយបាយការណ៍ Reuters បានបង្ហាញឲ្យដឹងថា លោក Harald Krueger បានដួលផ្ងាកក្រោយ បះជើង នៅលើឆាកវេទិការមុខមហាជន ក្នុងកម្មវិធី តាំងបង្ហាញរថយន្ដ Frankfurt 2015 ក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលគាត់ បានកំពុងតែ ធ្វើការណែរនាំស្ដី ពីស៊េរីថ្មីរបស់ ក្រុមហ៊ុន BMW ។ ស្របពេលនេាះ គាត់មិនអាចធ្វើដំណើរដោយឯងបានឡើយ ដោយមានមនុស្សពីរនាក់ចូលមកគ្រាគាត់ចេញ ពីកម្មវិធី ហើយក៏ធ្វើការអភ័យទោសចំពោះកំហុសដែល កើតឡើង ។
គូសបញ្ជាក់ផងដែរថា ប្រភពរបាយការណ៍ មិនបានបង្ហាញពីមូលហេតុដែលបណ្ដាល ឲ្យជួបរឿងបែបនេះ ទេ រហូតមកទល់ពេលនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ businessinsider