CamNews

យល់ដឹង 

ប្រទេសទាំង៧ ដែល មានតម្លៃរូបិយប័ណ្ណទាប បំផុតក្នុងតំបន់អាស៊ី

បរទេស៖ បើនិយាយអំពីប្រាក់ គឺចង់សំដៅទៅលើរូបិយប័ណ្ណ ដែលវាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ ។ តើអ្នកមានដឹងទេថា ប្រទេសណាខ្លះ ដែលមានតម្លៃរូបិយប័ណ្ណថោកបំផុត នៅក្នុងតំបន់អាស៊ី នោះ? ខាងក្រោមនេះ ជាប្រទេសទាំង៧ ដែលមានតម្លៃរូបិយប័ណ្ណថោកបំផុតក្នុងតំបន់អាស៊ី៖

១. ប្រទេសអ៊ីរ៉ង់
ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមរូបិយប័ណ្ណ ដែលមានតម្លៃថោកបំផុត ក្នុងតំបន់អាស៊ី គឺប្រទេសអ៊ីរ៉ង់ ដែលក្នុង១ ដុល្លារសហរដ្ឋអាម៉េរិក គឺស្មើនឹង ២៦.៩៥៤,១៨ Iran Rial ។

២. ប្រទេសវៀតណាម
ប្រទេសនេះ មានរូបិយវត្ថុគឺវៀតណាមដុង ហើយក្នុង១ ដុល្លារអាម៉េរិក គឺស្មើនឹង ២១.៣៨៥,៨០ ដុង ។

៣. ប្រទេសឥណ្ឌូនេស៊ី
ដោយសារហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះមិនសូវល្អ និងកត្តាអំពើពុករលួយ ទើបធ្វើឲ្យជះឥទ្ធិពលដល់តម្លៃរូបិយវត្ថុ ចុះថោក ។ ប្រទេសឥណ្ឌូនេស៊ី មានតម្លៃរូបិយវត្ថុគឺ ១២.៨៦៩,៩៨ Indonesian Rupiah ស្មើនឹង ១ ដុល្លារអាម៉េរិក ។

៤. ប្រទេសទ្បាវ
បើទោះបីសេដ្ឋកិច្ចរបស់ប្រទេសទ្បាវ មានការរីកចម្រើនក៏ពិតមែន ប៉ុន្តែជាងមួយភាគបីនៃចំនួនប្រជាជនសរុបរបស់ ប្រទេសនេះ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលក្នុងមួយថ្ងៃពួកគេអាចរកប្រាក់ចំណូលបានត្រឹម ១,២៥ ដុល្លារអា ម៉េរិកប៉ុណ្ណោះ ។ ប្រទេសទ្បាវ មានតម្លៃរូបិយវត្ថុគឺ ៨.០៦៣,៨៧ Laotian Kip ស្មើនឹង ១ ដុល្លារអាម៉េរិក ។

៥. ប្រទេសកម្ពុជា
ត្រូវបានគេចាត់ទុកថា ជារដ្ឋដ៏ក្រីក្រមួយក្នុងតំបន់អាស៊ី ដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម សម្រាប់មនុស្សម្នាក់គឺ ៩៤៦ ដុល្លារអាម៉េរិក ។ ប្រទេសកម្ពុជា មានតម្លៃរូបិយវត្ថុគឺ ៤.០៥៥,៦៤ រៀលស្មើនឹង ១ ដុល្លារអាម៉េរិក ។

៦. ប្រទេសអ៊ីរ៉ាក់
ដោយសារការធ្លាក់ចុះនៃតម្លៃប្រេង និងសកម្មភាពភេរវកម្មក្នុងប្រទេសនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្លៃរូបិយវត្ថុធ្លាក់ចុះ។ ប្រទេសអ៊ីរ៉ាក់ មានតម្លៃរូបិយវត្ថុគឺ ១.១៥៤,៤៤ Iraqi Dinar ស្មើនឹង ១ ដុល្លារអាម៉េរិក ។

៧. ប្រទេសកូរ៉េខាងត្បូង
ដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងការនាំចេញ ជាមួយបណ្ដាប្រទេសជាដៃគូរបស់ខ្លួនដូចជា ជប៉ុន ប្រទេសកូរ៉េខាង ត្បូង បានធ្វើគោលនយោបាយឲ្យរូបិយវត្ថុរបស់ខ្លួនមានតម្លៃថោក ។ ប្រទេសកូរ៉េខាងត្បូង មានតម្លៃរូបិយវត្ថុគឺ ១.១០១,៤៩ ស្មើនឹង ១ ដុល្លារអាម៉េរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh