CamNews

ជីវិត និងការងារ 

បង្ហោះរូបលើគេហទំព័រសង្គម ប្រកាស់លក់ខ្លួន

សិង្ហបុរី    ៖  បើយោងទៅតាមគេហទំព័រសារព័ត៌មានរបស់ប្រទេសនេះ​  បានចេញផ្សាយ
អោយ
ដឹងថា មានយុវតីម្នាក់ បានអះអាងថា ខ្លួនមានវ័យ ២២ ឆ្នាំហើយ បានបង្ហោះរូប
ចូលទៅ
ក្នុងគេហទំព័រសង្គម ក្នុងគោលបំណងដើម្បីធ្វើការលក់ខ្លួន។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបន្ថែមអោយដឹងថា យុវតីរូបនោះ បានអះអាងថា ខ្លួន
មានវ័យ ២២ ឆ្នាំហើយ ខណៈពេលដែលនាងបានហៅខ្លួនឯងថា Calista  ស្របពេលដែលនាងបាន
បង្ហោះរូប ក្នុងការឃោសនាបំរើសេវាកម្មផ្លូវភេទ  ទៅក្នុងគេហទំព័រសង្គមសិង្ហបុរី (
Sgadsonline.com)
ដោយនាងបានបញ្ជាក់ថា សេវានោះ យ៉ោងហោចណាស់ មានតម្លៃ $80 ក្នុងមួយ session ។


លើសពីនេះទៅទៀត រ​បាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ក៏មានការ Call ទាក់ទងទៅនឹងការ
ឃោសនានៅលើគេហទំព័រមួយនោះផងដែរ តែអ្វីដែលបានអោយដឹងនោះគឺថា  មានបុរសម្នាក់បាន
លើកទូរស័ព្ទនោះនិយាយទៅវិញ ដោយបានបញ្ជាក់ថា លោកអ្នកអាចធ្វើការណាត់ជួប Calista  បាន
ក្នុងអំឡុងម៉ោង ៣ រសៀល ប្រសិនណា បើមានការយល់ព្រម
ទាំងពីរភាគី។ តែបុរសដែលបានលើក
ទូរស័ព្ទនិយាយនោះ  បែរជាខឹងច្រឡោតខ្លាំងទៅវិញ  នៅពេលដែលមានការសាកសួរ​  ថាតើ  នាង
មានអាយុ ២២ ឆ្នាំ ពិតប្រាកដមែនឬ?

ទាក់ទិននឹងបញ្ហាមួយនេះ  បានបង្កអោយមាន  មន្ទិលសង្ស័យដែលថា   បុរសនោះបានយកក្មេងស្រី
ដែលមិនទាន់គ្រប់អាយុ មកបំរើសេវាកម្មផ្លូវភេទនេះ ។  គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក ក៏មាន
ការកាត់ទោសបុរសដល់ទៅ​ ៥១ នាក់ ចាប់តាំងពីដើមខែកុម្ភៈ  ខណៈពេលដែលពួកគេបានរួមភេទជា
មួយនឹងក្មេងស្រីដែលមិនទាន់គ្រប់អាយុ៕

ដោយ​ ៖ រិទ្ធី
ប្រភព ៖ digitalone


Tags: international news strange entertainment