ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសារព័ត៌មានបរទេស rocketnews កាលពីពេលកន្លងទៅនេះ បានបញ្ជាក់
អោយដឹងថា ស្រ្តីជនជាតិចិន ត្រូវបាននាំទៅតុលាការជំនុំជំរះក្តី ខណៈពេលដែលលោកស្រី
បានជាប់ចោទពីបទ សម្លាប់មនុស្ស បន្ទាប់ពីគាត់បានចាប់ច្របាច់ពងស្វាសបុរសម្នាក់រហូត
ទាល់តែស្លាប់បាត់បង់ជីវិត ស្របពេលដែលអំឡុងនៃការកើតមានឡើងនូវជម្លោះ កាលពីថ្ងៃ
ទី១៩ មេសា ឆ្នាំមុនមកម្ល៉េះ ខណៈពេលដែលមកដល់ថ្ងៃទី ៨ មេសា កន្លងផុតទៅថ្មីៗនេះ
ជនជាប់ចោទបាននាំទៅកាន់តុលាការជំនុំជំរះក្តីហើយ។
គួររំឭកផងដែរថា មូលហេតុដែលបានបណ្តាល អោយកើតមានឡើងនូវជម្លោះមួយនេះ ក៏
ព្រោះតែស្រ្តីដែលជាជនជាប់ចោទ មានកំហឹងជាខ្លាំង បន្ទាប់ពីបុរសដែលជាជនរងគ្រោះ ក៏
ដូចជាម្ចាស់ហាងមួយកន្លែងផងនោះ បានចេញមកស្រែកគំហកដាក់អោយគាត់ថា ៖ អ្នក
ឯងពាំងផ្លូវនៃការរកស៊ីរបស់ខ្ញុំហើយ ( you’re blocking my business! ) ខណៈពេលដែល
លោកស្រីគ្រាន់តែចតកង់អាគុយរបស់ខ្លួន នៅពីមុខហាងរបស់គាត់ បន្ទាប់ពីទៅយកកូនៗ
ចេញពីសាលា។
ករណីនេះហើយ ដែលបានធ្វើអោយកើតជាជម្លោះរហូតដល់ប្រើអំពើហឹង្សា។ ដោយចិត្តខឹង
ខ្លាំងពេល ជនជាប់ចោទរូបនោះ ក៏ព្យាយាមច្របាច់ពងស្វាស របស់គាត់ពេញមួយទំហឹងតែ
ម្តង ដែលបានបណ្តាលអោយគាត់ បានស្លាប់បាត់បង់ជីវិត បើទោះជា មានការខិតខំជូយ
សង្គ្រោះពីសំណាក់អ្នកជំនួយការវេជ្ជបណ្ឌិតយ៉ាងណាក៏ដោយ នេះបើយោងតាមសម្តីសាក្សី
ម្នាក់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៨ មេសាកន្លងទៅ ជនជាប់ចោទរូបនេះ បាននាំខ្លួនទៅ
កាន់តុលាការហើយ ដោយនឹងមានការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews