ព័ត៌មានកីឡា៖ ជាក់ច្បាស់ណាស់តាមការមើលឃើញជាសារធារណៈ Floyd គឺជាកីឡាករដែល ពូកែកាច់ចង្កេះរត់គេចចេញពីគ្រោះថ្នាក់ ពីការតាមវាយប្រហារបស់ ប៉ាក់គីអៅ ប៉ុន្ដែទន្ទឹមនឹងការលើកឡើងរបស់ កីឡាករបែជានិយាយថា ប្រិយមិត្ដគាំទ្រទាំងអស់គួរតែស្ដីបន្ទោស ប៉ាក់គីអៅ ដោយខ្វះបច្ចេកទេសនៃការប្រកួត ទើបចាញ់គាត់ដូច្នោះ ។
ពាក្យសម្ដីរបស់ Floyd បានប្រាប់ទៅដល់ វិទ្យុ SiriusXM ថា គ្រប់យ៉ាងវាមិនមែនជា កំហុសរបស់គាត់ទេ ដែលអាចគេចផុតពីការវាយប្រហារ ហើយអ្វីដែលគាត់បានធ្វើនេះគឺជា អ្វីដែលអ្នកបានផ្ដល់ឲ្យយ៉ាងល្អបំផុត ។ ការគេចពីការវាយប្រហារ ហើយកាត់បន្ថយកម្លាំង ប៉ាក់គីអៅ នោះគឺជាគោលដៅដែលគាត់ត្រូវធ្វើ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់បន្ទោសគួរតែ បន្ទោស ប៉ាក់គីអៅវិញ ដែលខ្វះបច្ចេកទេស ប្រកួត ។ កន្លងមក សមត្ថភាពប្រកួតអាច ឈានដល់ ១០០០ កណ្ដាប់ដៃ តែបែរធ្លាក់មកត្រឹមនៅសល់តែ ៤០០ កណ្ដាប់ដៃទៅវិញ ។ Floyd គឺជាអ្នកឈ្នះ ហើយគ្រប់យ៉ាងគឺជាយុទ្ធសាស្រ្ដ ដែល Floyd ត្រូវធ្វើ។
ជាមួយគ្នានឹងថ្ងៃនោះផងដែរ Floyd កីបានទទួចអះអាងម្ដងទៀតថា គាត់នឹងមិនផ្ដល់ឲ្យកាសប្រកួតសារជាថ្មីម្ដងទៀតឡើយ បើទោះជាស្ថិតក្នុងស្ថាភាពយ៉ាងណាក៏ដោយ ។ ហើយគាត់សូមរំឮកឡើងវិញថា អ្វីដែលបានមើលឃើញ គាត់គឺជាអ្នកឈ្នះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ gmanetwork