CamNews

យល់ដឹង 

ទៅមើល វិធីសាស្រ្តសម្រកទម្ងន់ ពេលព្រឹក ដ៏មានប្រសិទ្ធភាពទាំងអស់គ្នា

ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា ការទទួលទានអាហារពេលព្រឹក ដែលសំបូរសារជាតិប្រូតេអ៊ីនខ្ពស់ អាចកាត់បន្ថយការទទួលទានអាហារ ដែលធ្វើឲ្យមិនមានសុខភាពល្អនាពេលបន្ទាប់ ដែលនេះមានប្រសឹទ្ធភាពយ៉ាងប្រសើរ នៅក្នុងការសម្រកទំងន់សម្រាប់មនុស្សទូទៅ។

ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Missuri បាននិយាយថា ការសិក្សានេះត្រូវបានចូលរូមដោយស្រ្តី ដែលមានរូបរាងធាត់ជ្រុលចំនួន ២០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ ២០ឆ្នាំ ដោយនៅក្នុងនោះ អ្នកខ្លះត្រូវឲ្យង្អត់អាហារពេលព្រឹក នឹងអ្នកខ្លះទៀតត្រូវបានទទួលទានអាហារពេលព្រឹក ដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួមមានពងមាន់ សាច់គោ ចំណែកឯអ្នកខ្លះទៀតត្រូវឲ្យទទួលទានអាហារពេលព្រឹកធម្មតា។ ហើយអាហារនីមួយៗត្រូវបានផ្ទុកដោយកាឡូរីចំនួន ៣៥០ ។

ជាមួយគ្នានេះដែរ អ្នកដែលបានចូលរួមនៅក្នុងការសិក្សា ត្រូវឲ្យបំពេញលិខិតសំនួរចំលើយ ព្រមទាំងធ្វើការវាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ។

ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង ទស្សនាវដ្តីរបបអាហារ បានរកឃើញថា ការទទួលទានអាហារពេលព្រឹក ដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ អាចមិនធ្វើឲ្យឆាប់ឃ្លាននៅពេលក្រោយឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយអាហារដែលឥតប្រយោជន៏ជាច្រើននៅពេលល្ងាច ដែលធ្វើឲ្យឡើងទំងន់៕



ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: healthy tips snore