CamNews

ទូរស័ព្ទ 

CNNនិងNOKIA ប្រកាសផែនការសហការជាដៃគូជាលក្ខណៈអន្តរជាតិ


មាតិកាព័ត៌មាន CNN នឹងត្រូវទ្រទ្រង់ដោយសេវាកម្មផែនទីរបស់ Nokia អ៊ែស្ពូ ហ្វាំងឡង់៖
ថ្ងៃនេះ CNN និង Nokia បានប្រកាសជាសាធារណៈអំពីកិច្ចសហការជាអន្តរជាតិមួយ
ដោយ Nokia នឹងផ្តល់សេវាកម្មផែនទីរបស់ខ្លួនជូនបណ្តាញសារព័ត៌មានអន្តរជាតិ CNN ។
កិច្ចសហការ នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណុចខ្លាំងបច្ចុប្បន្នរបស់ក្រុមហ៊ុន
ទាំងពីរដូចជា ៖ ការប្រមូល ព័ត៌មានទូទាំងពិភពលោក, មាតិកាព័ត៌មានដែលបង្កើត ឡើងដោយទស្សនិកជន, បច្ចេកវិទ្យាផែនទី និង សេវាកម្មស្វែងរកទីតាំង។ តាមរយៈ កិច្ចសហប្រតិបត្តិការនេះ CNN នឹងយកផែនទី 3D របស់ Nokia មក ប្រើប្រាស់ក្នុងគ្រប់
វេទិការបស់ខ្លួន ដូចជានៅក្នុងវេទិការបស់ CNN ក្នុងសេចក្តីរាយការថ្មីៗនេះស្តីអំពី ព្រះរាជពិធីរៀបអភិសេក ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេសជាដើម។



លោក Tony Maddox នាយកគ្រប់គ្រងនៃ CNN International បានមានប្រសាសន៍ថា ៖ �� កិច្ចសហប្រតិបត្តិ ការរវាង CNN និង Nokia មានលក្ខណល្អប្រពៃ ព្រោះក្រុមហ៊ុនទាំង ពីរមានគោលទស្សនៈស្រដៀងគ្នា គឺផ្សា ភ្ជាប់ទំនាក់ទំនងមនុស្សជាតិគ្រប់ទីតំបន់ដោយ យកមាតិកាព័ត៌មាន និងបច្ចេកវិទ្យាទំនើបមកច្របាច់បញ្ចូល គ្នា។ ដោយសារក្រុមហ៊ុន ទាំងពីរមានវត្តមាននៅបណ្តាប្រទេសដ៏ច្រើន ដូច្នេះកិច្ចសហប្រតិបត្តិការនេះរឹងរឹតតែមាន សារសំខាន់ថែមទៀត �� ។

ចំណែកលោក Jerri DeVard នាយកផ្នែកម៉ាឃីតធីងនៃក្រុមហ៊ុន Nokia បានគូសបញ្ជាក់
ថា ៖ �� Nokia និង CNN មានជំនឿដូចគ្នាថា បច្ចុប្បន្ននេះ ព័ត៌មានមានលក្ខណចល័ត, មានលក្ខណប្រជាធិបតេយ្យ និង សម្រាប់បញ្ជូនបន្តឱ្យអ្នកដទៃដឹងទូទាំងពិភពលោក។ យើងមានសេចក្តីសោមនស្សរីករាយដែល CNN បានជ្រើសរើសសេវាកម្មប្រកបដោយការ ច្នៃប្រឌិតខ្ពស់ពី Nokia សម្រាប់វេទិកាព័ត៌មានអន្តរជាតិ ហើយយើង រំភើបរីករាយនឹង
ធ្វើការជាមួយ CNN ក្នុងការផ្តល់សេវាកម្មព័ត៌មានទាន់ហេតុការផ្សេងៗ ជូនដល់
អតិថិជន Nokia ��។តាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះដដែល Nokia នឹងទទួល
បាន CNN App ដែលអនុញ្ញាតឱ្យ អតិថិជន Nokia អាចចូលទៅក្នុងពិភព CNN ដើម្បីអាន សេចក្តីរាយការណ៍អំពីពាណិជ្ជកម្ម កីឡា ការកម្សាន្ត និងបចេ្ចកវិទ្យា និងមើលការផ្សាយ
ផ្ទាល់។ កម្មវិធី CNN Apps ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ Nokia បញ្ជូនព័ត៌មាន CNN តាមរយៈបណ្តាញសង្គម និងចូលរួមក្នុងដំណើរការធ្វើសេចក្តីរាយការ ដោយចូលទៅ ក្នុងសហគមន៍ព័ត៌មាន CNN ឱ្យឈ្មោះថា iReport ផ្ទាល់តែម្តង។ អតិថិជន Nokia អាចចូល
ទៅទាញយក CNN App នៅក្នុង Ovi Store។

Tags: