ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំឡុង ថ្ងៃពុធ ម្សិលមិញនេះ បានធ្វើការ ថ្កោលទោសជាខ្លាំង ក្រោយពីមានករណីវាយប្រហារ ភារវកម្ម ក្នុងទ្រង់ទ្រាយសាហាវ នៅឯសារមន្ទីរជាតិ Bardo នៅក្នុងទីក្រុង Tunis ប្រទេស ទុយនីស៊ី ដែលបានបណ្តាលអោយ មនុស្ស ហោចណាស់ ២០ នាក់ ស្លាប់បាត់បង់ជីវិត ។
សេចក្តីថ្លែងការណ៍រួម ចេញដោយបណ្តាសមាជិក អង្គការ សហប្រជាជាតិ មាន ១៥ ប្រទេស អោយដឹង ថា ៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ សូមស្តែងនូវ សណ្តានចិត្ត ក្រៀមក្រំ ចួលរួម រំលែកទុក្ខដល់ក្រុមគ្រួសារនៃសព រដ្ឋាភិបាល ទុយនីស៊ី ក៏ដូចជា រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ក្រោយពីមាន ករណីស្លាប់ជនស្លូតត្រង់ ជាច្រើនសន្ធឹក ហោចណាស់ ២០ នាក់ បន្ទាប់ពីមានការវាយប្រហារ ។
ជាមួយនឹងបរិបទមួយនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សូមអំពាវនាវ ដល់បណ្តាប្រទេស ជាសមាជិកអោយចូលរួមសហការគ្នា ក្នុងការចាប់ជនល្មើស អោយ មក ប្រឈម មុខ ចំពោះមុខច្បាប់ ដោយតម្រូវទៅនឹងច្បាប់អន្តរជាតិ ត្រូវតែផ្តន្ទាទោស រាល់បុគ្គលណាមួយ ដែលជាសមាជិក ភារវករ ប្រព្រឹ ត្តិការវាយប្រហារ ភារវកម្ម នេះបើយោងតាមការគូសបញ្ជាក់ អោយដឹង តាមសេចក្តីថ្លែងការណ៍ រួមខាង លើ ផ្ទាល់តែម្ត ។
គួររំឮកថា ហោចណាស់ មនុស្ស ២០ នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ១៧ នាក់ ជាភ្ញៀវទេសចរ ចម្រុះជាតិ សាសន៍ ក្រោយពីមានការវាយប្រហារ ដោយខ្មាន់កាំភ្លើង ភារវកម្ម កាលពីថ្ងៃពុធ ម្សិលមិញនេះ នៅឯសា រមន្ទីរក្នុងក្រុង ប្រទេស ទុយនីស៊ី ៕
- អាន ៖ វាយប្រហារ ភារវកម្ម នៅសារមន្ទីរ ម្សិលមិញ ស្លាប់ភ្ញៀវទេសចរ ជិត ២០ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ