CamNews

បច្ចេកវិទ្យា 

ហេតុអ្វីបានជា Interface របស់ Facebook មានពណ៌ខៀវស្ទើរតែគ្រប់ទីកន្លែង?

ប្រិយមិត្តទូទៅប្រហែលជាដឹងហើយអំពីគេហទំព័រកំសាន្តដ៏ល្បីឈ្មោះ Facebook តែមាន
ប្រការមួយចំនួនរបស់គេហទំព័រនេះមានប្រិយមិត្តខ្លះបានដឹង និងខ្លះមិនទាន់បានដឹងនៅ
ឡើយ ។ នោះគឺទាក់ទងលើ Interface របស់គេហទំព័រតែម្តង តើលោកអ្នកដែលគិត និង
មានចំណាប់អារម្មណ៍ដែរ ឬទេថាហេតុអ្វីបានជាស្ទើរតែគ្រប់ទីកន្លែងរបស់គេហទំព័រមាន
តែពណ៌ខៀវយ៉ាងនេះ ?

ទាំងផ្លាកសញ្ញា Logo រឺ Interface របស់ Facebook គឺសុទ្ធតែមានពណ៌ខៀវដូចគ្នា ទោះបី
សំរាប់អ្នកប្រើប្រាស់លើ កុំព្យូទ័រ ក្តី រឺក៏សំរាប់អ្នកប្រើប្រាស់តាមរយៈទូរស័ព្ទក្តី ។ នេះក៏ព្រោះ
តែមា្ចស់ទំព័រនេះគឺលោក Mark Zuckerberg មានជំងឺពណ៌ គាត់អាចមើលឃើញតែពណ៌ខៀវ
មួយប៉ុណ្ណោះ ។

ការរចនា Interface របស់គេហទំព័រមួយនេះគឺរចនាឡើងដោយភា្នក់ងារ Cuban Council
ដែលលោក Mark Zuckerberg និង Sean Parker បានពឹងពាក់ ។ ដែលកាលពីមុនគេហទំព័រ
មួយនេះមានឈ្មោះថា The Facebook ។ លោក Michael Buzzard ជាអ្នកទទួលភារកិច្ចរចនា
នេះ ។ លោកបានសួរទៅ Mark Zuckerberg ថាហេតុអ្វីបានជា The Facebook.com មានតែ
ពណ៌ខៀវស្ទើរតែគ្រប់ទីកន្លែងយ៉ាងនេះ ? ពេលនោះលោក Mark Zuckerberg បានប្រាប់ទៅ
វិញថាដោយសារតែលោក មានជំងឺពណ៌ គឺក្រៅពីពណ៌ខៀវនេះលោកមិនអាចមើលឃើញ
ច្បាស់ទេ ។ ចំនែកតួអក្សរ The Facebook គឺត្រូវបានសរសេរពីតួអក្សរ ដែលបានកែសំរួលពី
តួអក្សរមានឈ្មោះថា Klavika ។ ចំពោះគំរោងរចនាផ្លាក Logo របស់ Cuban Council សំរាប់
Facebook លោកអ្នកអាចស្វែងយល់បន្ថែមនៅ ទីនេះ

ទោះបីយ៉ាងនេះក្តីបើតាមការធ្វើស្ថិតិរបស់ ColourLovers អោយដឹងថានេះគឺជាការជ្រើស
រើសមួយដ៏សមហេតុផលបំផុត ព្រោះថាពណ៌ខៀវនេះត្រូវបានគេនិយមយកទៅប្រើប្រាស់
ច្រើនគឺមានរហូតដល់ 100 គេហទំព័រល្បីៗដែលបានប្រើពណ៌ខៀវនេះ បន្ទាប់មកមានពណ៌
ក្រហមជាដើម ។ ពណ៌ខៀវគឺជាពណ៌មួយដែលមើលទៅត្រជាក់ភ្នែក អាចអោយយើងសំ
លឹងមើលបានច្បាស់ជាងពណ៌ផ្សេងៗដោយមិនមានអារម្មណ៍ថា ចុករោយភ្នែកឡើយ ៕
(ប្រភពពី Facts)
ដោយ៖ រដ្ឋា

Tags: