CamNews

ថេបប្ល៊ែត 

សំនួរទាំង 10 ជុំវិញ iPad2



ប្រហែលជាមិនមាននរណាម្នាក់អាចឆ្លើយនឹងសំនួរទាំង 10 នេះបានទេក្រៅពី លោក Steve Jobs ដែលជា ប្រធានក្រុមហ៊ុន Apple នោះទេ។ សំនួរទាំង 10 នេះរួមមាន៖
1. ហេតុអ្វី iPad2 មិនមានបញ្ជាក់ពី ទំហំ Memory (RAM) ? iPad Original មាន Memory ឬក៏ RAM 256 MB។
2. ហេតុអ្វី iPad2 មិនមានប្រព័ន្ធ 4G ? មិនអាចប្រើប្រាស់នូវសេវា 4G បានទាំង iPhone4 និង iPad2។
3. ហេតុអ្វី មិនមាន Apple TV Gaming ? Apple មាន កម្មវិធី Airplay, Apple TV ដែលអាចអោយមើល វីឌីអូ ជាលក្ខណៈ HD បានតែមិនអាចអោយអ្នកប្រើប្រាស់លេងហ្គេម នៅលើទូរទស្សន៏ HDបាន។
4. ហេតុអ្វីក៏គ្មាន iPad2 ទំហំ 7 អ៊ីញ?
5. ហេតុអ្វីក៏ iPad2 មិនមាន FlashPlayer?
6. ហេតុអ្វីក៏ iPad2 មិនមាន Display-Resolution កើនឡើង?
7. ហេតុអ្វីក៏ iPad2 មិនអាចប្រើប្រាស់ជា ទូរស័ព្ទបាន?
8. ហេតុអ្វីក៏ iPad2 មិនអាចមានម៉ូដែល 128 GB?
9. ហេតុអ្វីក៏ iPad2 មិនមានកន្លែងដាក់ SD Card ឬ USB Port?
10. តើ Smart Cover របស់ iPad2 អាចសំអាតអេក្រង់បានរឺទេ?



Tags: