CamNews

ទូរស័ព្ទ 

Samsung ចង់ឃើញ iPhone 5 និង iPad 3


ក្រោយពីត្រូវ តុលាកាសំណូមពរ Samsung ផ្ញើរូបរាងផលិតផល Galaxy S និង
Galaxy Tab ឲ្យ Apple មុនពេលចេញលក់ ក្រុមហ៊ុនផលិតកូរ៉េនេះក៏ទាមទារ
�ផ្លែប៉ោម� វិញថា ឲ្យគេដឹងពីរូបរាងផលិតផលថ្មីរបស់ Apple ផងដើម្បីជៀស
វាង​នូវភាព​ស្រដៀង​គ្នា​ពេកនៃផលិតផលថ្មីរបស់ Apple និងផលិតផលថ្មីរបស់
Samsung។

ក្រុមហ៊ុន Samsung ថ្មីៗនេះ បានទាមទារឲ្យក្រុមហ៊ុនApple បង្ហាញនូវផលិតផល
iPhone ជំនាន់បន្ទាប់របស់ខ្លួន រួមទាំង iPad ជំនាន់បន្ទាប់ផងដែរ។ មេធាវីរបស់
ក្រុមហ៊ុននេះ បានស្នើឲ្យតុលាការចាត់វិធានការចំពោះរឿងនេះ ព្រោះ Samsung
ចង់ឃើញផលិតផល iPhone 5និង iPad 3ដើម្បីជៀសវាងនូវភាពស្រដៀងគ្នា។
ក៏ប៉ុន្តែ Samsung ក៏បានឲ្យដឹងថា គេនិងរក្សារនូវភាពសម្ងាត់ គោរពនូវគោល
ការណ៍ទាំងឡាយ ហើយអះអាងថា មានត្រឹមតែមេធាវីអាចមើលផលិតផលនោះ។
កាលពីដើមខែមេសា Apple បានប្តឹង Samsung នូវម៉ាក់ Galaxy របស់ Samsung
បានចម្លង iPad និង iPhone។ បន្ទាប់មក Samsung ក៏ចោទប្រកាន់ថា Apple បានរំលោភនូវកម្មសិទ្ធិភាពដែលទាក់ទងទៅនឹងតិកណូឡូស៊ី សន្សំថាមពល
អគ្គីសនី របៀបភ្ជាប់ 3G និងវិធីចែកចាយទិន្នន័យរវាង កុំព្យុទ័រនិងទូរស័ព្ទ។

(ដោយ៖ មិនា)

Tags: