Computex គឺជាព្រឹត្តិកាណ៍បចេ្ចកទេសព័ត៌មានដ៏សំខាន់នៅពេលបច្ចុប្បន្ន។ វាត្រូវបាន
ចាត់ចែងឡើងនៅតាយវ៉ាន់ចាប់តាំងពីឆ្នាំ1981 ដោយគោលបំណងជួយគាំទ្រក្រុមហ៊ុននៅ
ប្រទេសនេះ បង្ហាញនូវផលិតផលរបស់ខ្លួន។ Computex បានមានការអភិវឌ្ឍន៍យ៉ាងឆាប់
រហ័ស ហើយបានក្លាយទៅជាពិព័ណ៍អន្តរជាតិធំបំផុតលើពិភពលោក នូវបច្ចេកទេសកុំព្យុទ័រ។
Camnews សូមនាំមកនូវផលិតផលសំខាន់មួយចំនួនដែលមានក្នុងពិព័ណ៍នេះ៖
Tablet Asus មើលរូប 3D មិនត្រូវការពាក់វ៉ែនតា

ត្រូវបំពាក់ខួរក្បាលប្រភេទ Qualcomm Snapdragon 8260 1.2GHz និង memory RAM 1GB
ប្រព័ន្ធដំណើរការ Android 3.0 Honeycomb សេរី Eee Pad MeMO របស់ Asus នេះត្រូវបាន
ឧទ្ទេសនាមក្នុង Computex 2011 មានអេក្រង់ 7 inch 1280x800 pixel ដែលអាចមើលរូប 3D មិនបាចពាក់វ៉ែនតា។

ក្រៅពីនោះ ម៉ាស៊ីននេះក៏ត្រូវបានបំពាក់ Camera 2 គឺ Cameraខាងក្រោយ 5 megapixel
មានភ្លើង flash LED ជាមួយនឹង camera នៅខាងមុខ 1.2 megapixel។ ភ្ជាប់ Bluetooth 2.1
+ EDR, WLAN 802.11b/g/n, GPS។ ជាពិសេសគឺមាន ប៊ិច stylus ទៀតផង។



PadPhone៖ ការគួបផ្សំរវាង tablet ជាមួយនឹង smartphone
ចំណុចពិសេសរបស់ ម៉ាក់ PadPhone នេះគឺនៅត្រង់ថា នៅលើខ្លួនរបស់ tablet មាន
ប្រអប់ខាងក្រោយ ដែលបើកបិទបាន ដើម្បីអ្នកដាក់ smartphoneចូលបាន។ នៅពេលបិទ
គ្របហើយវានឹងមានកាមេរ៉ា 5megapixel មួយ។


PadPhone ដែលត្រូវបាន Asus នាំមកក្នុងពិព័ណ៍ Computex 2011 នេះ មាន tablet
អេក្រុង់ 10.1 inch និង smartphone មានអេក្រង់ 4.3 inch។ ទាំង tablet ទាំងsmartphone
ប្រើប្រព័ន្ធ Androidដូចគ្នា។ ប៉ុន្តែ Asus ក៏បន្ថែមថា ទំហំជាក់ស្តែងរបស់ផលិតផលនេះ
មិនទាន់បានសម្រេចទេ។
ASUS Eee PC X101 - netbook ស្រាលស្តើងn តំលៃត្រឹមតែ 200 USD

បន្តនូវពាក្យស្លោក "Break the rules - Innovation Beyond Expectations" Computex ឆ្នាំ
2011នេះ ASUS បាននាំបង្ហាញខ្លួន netbook ស្តើងអស្ចារ្យដែលមានតំលៃត្រឹមតែ200USD
តែប៉ុណ្ណោះ។

ផលិតផលថ្មីនេះស្ថិតក្នុងសេរី netbook Eee ដែលមានឈ្មោះថា Eee PC X101។ ចំណុច
គួរឲ្យចាប់អារម្មណ៍គឺ ASUS បានផ្តល់ជំរើសពីរក្នុងការប្រើប្រាស់ប្រព័ន្ធដំណើរការ គឺ
Windows 7 និង Meego (ប្រព័ន្ធត្រូវបានអភិវឌ្ឍន៍ដោយ Intel និង Nokia)។
Netbook ថ្មីនេះ មានរចមាស្អាត សំបកគ្រប់ពណ៌ ស្តើង និងស្រាល អេក្រង់របស់ម៉ាក់នេះ
មានទំហំ 10,1 inch Resolution 1024 x 600។ ត្រូវបំពាក់ CPU Intel Atom Oak Trail 1,5 GHz ជាមួយនឹង Video card Intel GMA 600។ មាន USB port, jack audio 3.5mm microSD
និង ថ្ម2600mAh 28Wh។ X101មានជំរើស 2 សំរាប់ hard disk គឺ HDD ឬ SSD។ ក៏ប៉ុន្តែ
ថ្ងៃចេញលក់ ជាក់ស្តែងមិនទាន់បានប្រកាសទេ។
Tablet Viewpad 10Pro ប្រើប្រព័ន្ធដំណើរការ Windows 7 និង Android របស់ ViewSony

ជាប្រភេទ tablet កម្រមានដែលត្រូវបានបំពាក់ CPU Intel Atom Z670 ល្បឿន
ឡើងដល់ 1.5 GHz។ Viewpad 10Pro មានអេក្រង់ 10.1 inch Resolution 1024x600
multi-touch និង memory 32GB។ ដោយមានថ្ម 3500 mAh អ្នកអាចមើលភាពយន្ត
HD 1080 ក្នុងរយះពេល 4,5ម៉ោង។

ទោះបីជា Viewpad 10Pro ប្រើប្រព័ន្ធដំណើរការទាំងពីរគឺ Windows 7 Professional
និង Android 2.2ក៏ដោយ ក៏ប៉ុន្តែមិនមានន័យថាវាផ្គត់ផ្គង់ប្រព័ន្ធទាំងពីរទន្ទឹមគ្នាទេ។
ប្រព័ន្ធដំណើរការចម្បង់របស់ Viewpad 10Pro គឺ Windows 7 Professional ប៉ុន្តែដោយ
ប្រើកម្មវិធី Bluestacks ដូច្នេះវាអាចធ្វើឲ្យប្រព័ន្ធ Android 2.2ទាំងស្រុង ក្លាយទៅជា
កម្មវិធីធម្មតានៅលើ desktop។
ប្រភព៖ 8goc, tinhte
សុរបដោយ៖ មិនា