CamNews

យល់ដឹង 

ទោះដឹងថាជិតស្លាប់ ក៏យើងរៀបការនឹងគ្នា

​​ អង់គ្លេស៖​ រឿងដ៏អស្ចារ្យមួយបានកើតឡើង​ ចំពោះគូស្នេហ៍មួយគូរដែលបានសម្រេចចិត្តរៀប
ការជាមួយគ្នាមុនពេលពួកគេស្លាប់ ដោយសារជម្ងឺមហារីក។ Rodney Conradi  និង Lynse
Rainford
បានជួបគ្នានៅក្នុងមន្ទីពេទ្យ Ronald McDonald House នៃក្រុង Seattle ខណះពេលដែល
ពួកគេបានកំពុងសម្រាកព្យាបាយ ជម្ងឺមហារីកដូចគ្នា។

Lynse កាន់ដៃស្វាមីយ៉ាងជាប់នៅនាទីចុងក្រោយ

Rodney ជាបុរសដែលមានអាយុ ១៩ឆ្នាំ មានជម្ងឺមហារីកឆ្អឹង និងLynse មានអាយុ ២០ឆ្នាំមានជម្ងឺ
មហារីកកោសិការឈាម។​ ពូកគេទាំងពីរនាក់បានយល់ព្រមរៀបការនឹងគ្នាមុនពេលគេស្លាប់ទៅ។
Rodney បាននិយាយថា ខ្ញុំមិនខ្វល់ពីសម្ដីអ្នកដ៏ទៃដែលនិយាយថា ពួកយើងទាំងពីរមានជម្ងឺដែល
មិនអាចព្យាបាលបាននោះទេ សំខាន់គឺពេលនេះពួកយើងស្រលាញ់គ្នា។​ ប៉ុន្មានខែក្រោយមកពួក
គេក៏បានរៀបការក្នុងវិហារគ្រឹស្ដមួយមែន ហើយក៏មានមិត្តភក្តិ និងឪពុកម្តាយទាំងសងខាងចូលរួម
ផងដែរ។

 

ពេលវេលាពិតជាអយុត្តិធម៌មែន​ គូស្នេហ៍ដ៏កម្រត់នេះត្រូវបានបែកគ្នាក្នុងរយះពេលដ៏ខ្លី ពោលគឺ
បានត្រឹមតែរយះពេលពីរឆ្នាំក្រោយពេលរៀបការ។ Rodneyបានស្លាប់ក្នុងមន្ទីពេទ្យ តែគេបានស្លាប់
ជិតគ្រួសារនិងប្រពន្ទជាទីស្រលាញ់របស់គេ។ ចំនែកឯនាង
Lynse ប្រពន្ទរបស់គេត្រួវបានស្លាប់
បន្ទាប់ ពីប្ដីនាងស្លាប់បានរយះពេលពីរខែ៕

ដោយ៖​ សារិន
ប្រភព៖ buzzfeed


Tags: lifestye health English