CamNews

ព័ត៌មានអន្តរជាតិ 

ជីករកឃើញ ក្បាល ឡេនីន យក្ស ទម្ងន់ ៣,៥តោន មេដឹកនាំ​បដិវត្តន៍ មានឥទ្ធិពលខ្លាំង ពីសតវត្សរ៍​ទី២០

ព័ត៌មានអន្តរជាតិ ៖   ក្បាលយក្ស​  ដែលជាផ្នែកមួយ   នៃរូបចម្លាក់ មេដឹកនាំ​បដិវត្តន៍​រុស្ស៊ី និង​ជា​ស្ថាប​និក​​នៃ​រដ្ឋ​កុម្មុយនិស្ត​សូវៀត លោក ឡេនីន នោះ ត្រូវបានគេជីករកឃើញ រយៈពេល ២៤ ឆ្នាំ ក្រោយ បន្ទាប់ពីបានកប់ នៅក្នុងព្រៃ ប្រទេស អាល្លឹម៉ង់ ។


ក្រុមការងារ បានបន្តការជីកកកាយ គាស់ត្រលប់មកវិញ ចម្លាក់យក្ស មួយ  នេះ ពីតំបន់ព្រៃ ខាង ក្រៅទីក្រុង Berlin អនុលោមទៅតាម យុទ្ធនាការ ពីក្រុមអ្នកប្រវត្តិសាស្រ្ត  គួររំឮកថាចម្លាក់ក្បាល យក្សមួយនេះ គ្រាន់តែជាផ្នែកមួយ នៃចម្លាក់សំណាកទាំងស្រុង លោក ឡេនីន  មានវត្តមាននៅ ឯវិមានមួយកន្លែង កំពស់ ១៩ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភាគខាង កើត   ទីក្រុង ។ សំណង់ វិមានមួយកន្លែងនេះ ត្រូវបានរុះរើ អំឡុងឆ្នាំ ១៩៩១ បន្ទាប់ពី ដួលរលំជញ្ជាំង   ទីក្រុង Berlin ក្នុង នោះ បំណែកចម្លាក់មួយចំនួន ត្រូវបានយកទៅកប់ នៅក្នុងព្រៃជ្រៅ ។

ប្រភពបញ្ជាក់អោយដឹងថា ក្បាលយក្ស ដែលជាផ្នែកមួយនៃរូបចម្លាក់ មេដឹកនាំ​បដិវត្តន៍​រុស្ស៊ី និង​ជា​ស្ថាបនិក​នៃ​រដ្ឋ​កុម្មុយនិស្ត​សូវៀត លោក ឡេនីន មួយនេះ នឹងបន្តដឹកជញ្ជូនទៅកាន់ភាគខាង លិចទីក្រុង Berlin ពោល យកទៅតំបន់ នៅឯសារមន្ទីរ Spandau Citadelle ៕

ប្រវត្តិ លេនីន ៖ វ៉្លាឌីមៀរ លេនីន ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​មួយ​រូបហើយ​ ក៏​ជា​អ្នក​នយោបាយ​ដ៏​ចម្រូងចម្រាស​មួយ​ផងដែរ នៅ​ក្នុង​សតវត្សរ៍​ទី២០។ លេនីន គឺ​ជា​ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី  ជា​មេដឹកនាំ​នៃ​បដិវត្តន៍​ បុល ឆេវិក ឆ្នាំ​១៩១៧ និង​ជា​ប្រមុខរដ្ឋ​ទីមួយ នៃ​សហភាព​​សូវៀត។ លេនីន មាន​   ឈ្មោះ  ​កំណើត​ថា វ៉្លាឌីមៀរ អ៊ីលីច អ៊ូល្យ៉ាណូវ (Vladimir Ilich Ulyanov) កើត​នៅ​ឆ្នាំ​១៨៧០  នៅ​ក្នុង​ក្រុង​មួយ ដែល​បច្ចុប្បន្ន​    ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា “ក្រុង​អ៊ូល្យ៉ាណូវ” ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៩០០គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ូស្គូ។ អ៊ូល្យ៉ាណូវ គឺ​ជា​កូនទី៣ ក្នុង​ចំណោម​បងប្អូន​ ៦នាក់ នៃ​គ្រួសារ​មួយ ដែល​ឪពុកម្តាយ​ សុទ្ធតែ​ជា​អ្នក​រៀន  សូត្រ​ខ្ពង់ខ្ពស់។ លេនីន​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ដែល​រៀន​ពូកែ​ ចូលចិត្ត​អាន ហើយ​បាន​ជាប់ឈ្មោះ​ជា​សិស្សឆ្នើម​នៅ​វិទ្យាល័យ។
 
ក៏ប៉ុន្តែ នៅ​ពីក្មេង អ៊ូល្យ៉ាណូវ​ក៏​បាន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​ជាច្រើន​ ផងដែរ ជាពិសេស គឺ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​   ពី​ សំណាក់​អាជ្ញាធរ​ ដែល​ជា​  កត្តា​ ដ៏​ ចម្បង មួយជំរុញ​អោយ អ៊ូល្យ៉ាណូវ ​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​បដិវត្តន៍​ប្រឆាំង​នឹង​ របប    រាជានិយម។ ហេតុការណ៍​ដែល​មាន​ផលប៉ះពាល់​ខ្លាំង​ជាងគេ ដល់​បុគ្គលិកលក្ខណៈ​របស់​អ៊ូល្យ៉ាណូវ គឺ​នៅ​ពេល​ដែល​បងប្រុស​របស់​គាត់​ត្រូវ​គេ​ចាប់ខ្លួន និង​កាត់ទោស​ប្រហារ​ជីវិត នៅ​ឆ្នាំ​  ១៨៨៧ ពីបទ​ថា​បាន​រួមគំនិត​ក្នុង​ការ​រៀប ចំ​ ផែនការ​ធ្វើ​ឃាត​អធិរាជ​រុស្ស៊ី ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង អ័រអ្វេសអ៊ី


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow Lenin