ព័ត៌មានថ្មីដែលទើបនឹងបានបង្ហោះកាលពីថ្ងៃទី 31ខែឧសភានៅលើគេហទំព័រMacotakara
បានឲ្យដឹងថា ក្នុងអំឡុងពេល 2ខែទៀត iPhone សេរីថ្មីនឹងត្រូវចេញមុខ។
ពាក្យចចាមអារាមនេះ គឺផ្ទុយទាំងស្រុងទៅនឹង របាយការណ៍ ពីមុនថា Apple នឹងបង្ហាញ
smartphone ថ្មីរបស់ខ្លួនក្នុងសន្និសិទអ្នកអភិវឌ្ឍន៍អន្តរជាតិ WDC នៅសប្តាហ៍ខាងមុននេះ។
សេរីទូរស័ព្ទទី5 របស់Appleនេះត្រូវបានគេទាយថា នឹងមានឈ្មោះiPhone 4S។ Smartphone
នេះត្រូវបានបំពាក់ camera 8megapixel, chipset Qualcommm ហើយជាពិសេសគឺប្រើ SIM
មាននៅក្នុងម៉ាស៊ីនជាស្រាប់ គឺដើម្បីសន្សំនូវកន្លែង ក៏ដូចជាជួយអ្នកប្រើមិនបាចខ្វល់រឿង
ត្រូវដាក់ Sim card។
ដកស្រង់ពីព័ត៌មានសម្ងាត់មួយ គេហទំព័រ Macotakara បានឲ្យដឹងថា iPhone 4S នឹង
មានរចនាស្រដៀងៗនឹង iPhone 4 ប្រើ chip ARM Cortex-A9 ប៉ុន្តែ ប្រភពព័ត៌មាននេះ
មិនទាន់បានសន្និដ្ឋានថា iPhone 4S នឹងត្រូវបំពាក់ chip 2 ឬ 1ទេ។ ប្រភពព័ត៌មាននេះ
ក៏បានបន្ថែមថា iPhone ថ្មីនេះនឹងមានអង់តែន 3 ដើម្បីសេរីថ្មីនេះអាចធ្វើដំណើរនៅលើ
សេវាទាំង 2 គឺ GSM និង CDMA។ ដូច្នេះ វាអាចដំណើរលើសេវាទាំងពីរគឺ AT&T និង
Verizon ។
(ប្រភព៖ DigitalTrends)
ដោយ៖ មិនា