បារាំង៖ បើតាមការអោយដឹង ពីគេហទំព័រ Yahoomail ដែលបានចេញផ្សាយ នាពេលថ្មីៗ
នេះថា ឧស្សាហកម្មផលិតរថយន្តខ្នាតធំ នៃប្រទេសបានរាំង បានផលិត និងកែច្នៃនូវម៉ូត
រថយន្ដ ដ៏ថ្មីស្រឡាងមួយទៀត ដែលមានឈ្មោះថា Jaguar F- Type 2012។
គួររំឮកផងដែរថា រថយន្តដែលជាសមិទ្ធផលស្នាដៃថ្មីពីក្រុមហ៊ុននាំមុខ នៃវិស័យរថយន្ដ
របស់ប្រទេសបារាំងមួយនេះ ត្រូវបានដាក់ឈ្មោះអោយថា Jaguar F- Type 2012 ស្រប
ពេលដែលវាទទួលបាននូវការចាប់អារម្មណ៍ យ៉ាងសម្បើមក្នុងអំឡុងកម្មវិធី តាំងបង្ហាញ
រថយន្ត Paris Moror Show នៅទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ។
តាមការអះអាងអោយរបស់ក្រុមហ៊ុន បានអោយដឹងថា ការដាក់តាំង ក៏ដូចជាការបង្ហាញ
នូវសមិទ្ធផលស្នាដៃថ្មីមួយនេះ គឺអាចផ្ដល់អត្ថប្រយោជន៍ខ្ពស់ ដល់អ្នកប្រើប្រាស់ នូវការ
ស្វែងយល់កាន់តែច្បាស់ អំពីរថយន្ដមួយនេះ ពោលគឺអាចដឹង មុនពេលដែលពួកគេ ទិញ
វាយកទៅប្រើប្រាស់។
ដោយ៖ រក្សា
ប្រភព៖ yahoo