តាមប្រភពព័ត៌មានថ្មីៗបានឲ្យដឹងថា Google បានចងសម្ព័ន្ធជាមួយនឹង Mozilla និង NVIDIA ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ Youtube មានលទ្ធភាពមើលវីដេអូ 3D បានតាមអនឡាញ។ លោកអ្នកអាចមើលបានតាមរយៈ Mozilla Firefox 4។ សូមបញ្ជាក់ថា Youtube បានចាប់ផ្ដើមគំនិតនៃការផ្ដល់នូវខ្សែភាពយន្ត 3D នេះចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ប៉ុន្ដែមិនបានសម្រេចដោយសារតែអាចមើលបានតាមរយៈតែកុំ ព្យូទ័រ ដែលត្រូវនឹង3D ប៉ុណ្ណោះ។
លោក Jonathan Huang ដែលជាអ្នកគ្រប់គ្រងគម្រោង 3D របស់Youtube បានមានប្រសាសន៍ថា Youtube មានភាពរីករាយក្នុងការណែនាំ នូវ HTML 5 និង WebM ដើម្បីជំនួយឲ្យមានវីដេអូ 3D រាប់ពាន់រឿង នៅក្នុង Youtube។ ការចូលរួមនេះ ក៏បានផ្ដល់ឲ្យអ្នកប្រើប្រាស់ NVIDIA 3D អាចទទួលបាននូវបទពិសោធន៍ថ្មីនៃបណ្ណាល័យYoutube ផងដែរ។
លោក បានឲ្យដឹងថា ការសហប្រតិបត្តការណ៍ថ្មីនេះ បានអនុញ្ញាតិឲ្យអ្នកប្រើប្រាស់មានឱកាសកាន់តែច្រើនឡើងៗ ដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មីនេះ។ វាពិតជាការសហប្រតិបត្តការណ៍ដ៏ល្អមួយ។
គំនិតនៃ Youtube 3D ហាក់ដូចជាដូចទៅនឹងទីផ្សារបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ប៉ុន្ដែជាមួយនឹងការកើនឡើងនៃកាមេរ៉ា 3D នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យYoutube កាន់តែប្រសើរឡើង។