CamNews

ថេបប្ល៊ែត 

Samsung Galaxy Tab 8.9 អាចហៅទូរស័ព្ទបាន

Tablet ប្រភេទ Galaxy Tab អេក្រង់ 8,9 inch របស់ Samsung គឺជាផលិតផលថ្មីវិវត្តន៍ពី
model 7 inch ដែលផលិតផលថ្មីនេះ មានលទ្ធភាពអាចធ្វើការហៅទូរស័ព្ទបានដូចជា
ទូរស័ព្ទធម្មតាដែរ ។

តាមការអោយដឹងពី Gsmarena អោយដឹងថា Galaxy Tab 8,9 inch ថ្មីនេះ ដំនើរការលើ
ប្រព័ន្ធ Android 3.0 Honeycomb និងអាចធ្វើការហៅទូរស័ព្ទបានជាមួយប្រព័ន្ធ GSM និង
អាចមើលរូបបានផងដែរ ។ បច្ចុប្បន្នឧករណ៍មួយនេះមិនទាន់មាន Dial Interface
(ប៊ូតុងចុចលេខសំរាប់ធ្វើការហៅ) នៅលើឧបករណ៍នៅឡើយ តែអ្នកប្រើប្រាស់អាចទិញ
ផលិតផលខាងក្រៅមកភ្ជាប់រឺក៏អាចប្រើប្រាស់នូវបញ្ជីរឈ្មោះដែលមានស្រាប់សំរាប់ធ្វើ
ការហៅ ។


លោកអ្នកក៏អាចប្រើប្រាស់ microphone ,Speaker រឺក៏ កាសស្តាប់ឥតខ្សែរ បានដូចគ្នាទៅ
នឹង 7 inch ផងដែរពេលដែលធ្វើការហៅទូរស័ព្ទ ។

Galaxy Tab 8,9 inch មានកំរាស់ 8,6 mm ដំនើរការលើប្រព័ន្ធ Android 3.0 Honeycomb
និងមានទំងន់ 470 ក្រាម អេក្រង់ Touch screen មាន resolution 1280 x 800 pixel ,
dual processor speed 1GHz មានកាមេរ៉ាពីរ និង ថ្មរបស់វាអាចដំនើរការបានរយៈពេល
10 ម៉ោង ៕
(ប្រភពពី PV)
ដោយ៖ រដ្ឋា

Tags: