យោងតាមគេទំព័រ Asian Ranking បានឲ្យដឹងថា បច្ចុប្បន្ននេះមានអគារចំនួន១០ ដែលត្រូវបានគេទទួលស្គាល់ថា ជា កំពូលអគារដ៏ខ្ពស់ជាងគេបំផុត ក្នុងទ្វីបអាស៊ី ។ ដើម្បីជ្រាបច្បាស់ថា ជាអគាររបស់ប្រទេសណាខ្លះ សូមអានអត្ថបទ ខាងក្រោមទាំងអស់គ្នា៖
១. Burj Khalifa
ជាអគារ ដ៏ខ្ពស់បំផុតនៅក្នុងពិភពលោកដែលមានកម្ពស់ ៨២៩,៨ ម៉ែត្រ និងមានចំនួន ១៦៣ជាន់ ។ អគារ Burj Khalifa ស្ថិតនៅក្នុងប្រទេសអារ៉ាប់រួម ហើយអគារនេះ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ៣០៩.៤៧៣ ម៉ែត្រក្រឡា ។
២. Abraj Al Bait
ត្រូវបានគេហៅឈ្មោះម៉្យាងទៀតថា សណ្ឋាគារ Makkah Royal Clock Tower ដែលមានកម្ពស់ ៦០១ ម៉ែត្រ ។ អគារនេះ មានទីតាំងស្ថិតនៅទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ។
៣. Taipei 101
ជាអគារប្រវត្តិសាស្ត្រមួយ ស្ថិតនៅក្នុងស្រុក Xinyi ប្រទេសចិន ។ Taipei 101 ជាអគារដ៏ខ្ពស់បំផុតក្នុងពិភពលោក អំទ្បុងឆ្នាំ២០០៤ និងឆ្នាំ២០១០ ហើយអគារនេះមានកម្ពស់ ៥០៩,២ ម៉ែត្រ និងមានចំនួន ១០១ ជាន់ ។
៤. Shanghai World Financial Center
អគារនេះ ស្ថិតនៅទីក្រុងស៊ាងហៃ និងមានកម្ពស់ ៤៩២,០ ម៉ែត្រ ។ នៅក្នុងអគារ Shanghai World Financial Center មានដូចជា ការិយាល័យ បន្ទប់សន្និសីទ សណ្ឋាគារ ផ្សារទំនើប និងតុអង្កេតការណ៍ ។
៥. International Commerce Centre
ជាអគារដ៏ខ្ពស់បំផុតមួយនេះ ស្ថិតនៅទីក្រុងហុងកុង ប្រទេសចិន ដែមានកម្ពស់ ៤៨៤ ម៉ែត្រ និងមានចំនួន ១១៨ ជាន់ ហើយអគារនេះ បានចាប់ផ្ដើមបើកដំណើរការនៅក្នុងឆ្នាំ២០១០ ។
៦. Petronas Towers
មានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ក្នុងប្រទេសម៉ាទ្បេស៊ី ។ Petronas Towers ជាអគារដ៏ខ្ពស់ជាងគេបំផុត ក្នុងពិ ភពលោកនៅចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០០៤ ដែលមានកម្ពស់ ៤៥១,៩ ម៉ែត្រ ។
៧. Zifeng Tower
ជាអគារដ៏ខ្ពស់មួយ ស្ថិតនៅទីក្រុង Nanjing ប្រទេសចិន ដែលមានចំនួន ៨៩ជាន់ និងកម្ពស់ ៤៥០ ម៉ែត្រ ។ ក្នុងអាគារនេះមានដូចជា ការិយាល័យ ភោជនីយដ្ឋាន សណ្ឋាគារ និងមានអ្នកអង្កេតការណ៍សាធារណៈ ។
៨. KK 100
អគារនេះ ស្ថិតនៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong ប្រទេសចិន មានចំនួន ១០០ជាន់ និងកម្ពស់ ៤៤១,៨ ម៉ែត្រ ។ នៅក្នុងអាគារ KK100 មានដូចជា សណ្ឋាគារ និងការិយាល័យជាច្រើនផងដែរ ។
៩. Guangzhou International Finance Center
ជាអគារដ៏ខ្ពស់មួយ ស្ថិតនៅខេត្ត Guangdong ប្រទេសចិន ដែលមានកម្ពស់ ៤៣៨,៦ ម៉ែត្រ និងមានចំនួន ១០៣ ជាន់ ។ អគារនេះត្រូវបានប្រើជាមជ្ឈមណ្ឌលសន្និសីទមួយ សណ្ឋាគារ និងការិយាល័យ ។
១០. Marina 101
អគារនេះ ស្ថិតនៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម មានចំនួន ១០១ជាន់ និងកម្ពស់ ៤០២ ម៉ែត្រ ។ អគារ Marina 101 គ្របដណ្ដប់នៅលើផ្ទៃដីសរុបចំនួន ១២០.៧០៦ គីទ្បូម៉ែត្រក្រឡា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល