CamNews

ទូរស័ព្ទ 

ទូរស័ព្ទ NOKIA ស៊ីមពីរ មកដល់ទីផ្សារនៅកម្ពុជាហើយ



ភ្នំពេញ កម្ពុជា ៖ ទូរស័ព្ទដៃ Nokia ស៊ីមពីរ ដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងជូនអ្នកប្រើប្រាស់ ឥឡូវនេះបានមកដល់ទីផ្សារកម្ពុជាហើយ មានពីរម៉ូដែលគឺ Nokia X1-01 និង Nokia C2-00។ ម៉ូដែល នីមួយៗ មានអង្គចងចាំទំហំ 2-GB ភ្ជាប់មកជាមួយស្រាប់ ដែលអាចឱ្យអ្នករក្សាទុកបទចម្រៀងដែល លោកអ្នកពេញចិត្ដបានរាប់រយបទ។


ព័ត៌មានស្តីអំពីវត្ដមាននៃទូរស័ព្ទ Nokia ស៊ីមពីរនៅកម្ពុជា ត្រូវបានប្រកាសជាផ្លូវការក្នុង ពិធីបើក សន្និសីទសារព័ត៌មានរបស់ Nokia ដែលបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៣១ ឧសភា ២០១១។


បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចំនួន 8 កំពុងប្រកួតប្រជែងគ្នា ចាប់ពីតម្លៃហៅចេញ រហូតដល់តម្លៃប្រើអ៊ីនធឺណិត ដើម្បីរក្សាអតិថិជនបច្ចុប្បន្ន និងទាក់ទាញចិត្តអតិថិជនថ្មីៗ។ ទន្ទឹមនឹងនេះ អតិថិជនកម្ពុជាមានភាពឆ្លាតវៃ និងសុភវិនិច្ឆ័យក្នុងការជ្រើសរើសអត្រាតម្លៃហៅចេញ ក៏ដូចជា សេវាកម្ម ផ្សេងៗទៀតដែលផ្តល់ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ។ ដូច្នេះហើយទើបទូរស័ព្ទស៊ីមពីរបានក្លាយជា ជម្រើសដ៏ពេញនិយម ព្រោះវាផ្ដល់នូវភាពងាយស្រួល ដោយសារការប្រើស៊ីមកាតពីរអនុញ្ញាតឱ្យពួកគាត់ ទទួលបានអត្ថប្រយោជន៍ច្រើន ពីកម្មវិធីពិសេសៗជាច្រើន ដែលផ្ដល់ជូនដោយក្រុមហ៊ុនផ្គត់ផ្គង់សេវា ទូរស័ព្ទ។

លោក William Hamilton-Whyte អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ ថា ៖ ទូរស័ព្ទស៊ីមពីរ មានម៉ាកល្បី មានតម្លៃសមរម្យ ហើយផ្តល់អត្ថប្រយោជន៍ខ្ពស់ មានតម្រូវការខ្ពស់ ជា ពិសេសនៅប្រទេសកម្ពុជា។ ដូច្នេះ ថ្ងៃនេះ Nokia ប្រារឰពិធីសម្ពោធទូរស័ព្ទ Nokia ស៊ីមពីរគឺ Nokia X1-01 និង Nokia C2-00 ដើម្បីបំពេញតម្រូវការខាងលើ។ លោកបន្ដទៀតថា Nokia ផ្ដល់ជូនការធានារយៈ ពេលមួយឆ្នាំ ប្រយោជន៍ដើម្បីធានាឱ្យបានថា អតិថិជនទទួលបានគុណតម្លៃកាន់តែប្រសើរឡើងពី Nokia។


លោក William Hamilton-Whyte បានគូសបញ្ជាក់ថា ៖ អតិថិជនកម្ពុជា ជាពិសេសយុវវ័យនិយមស្តាប់ តន្ដ្រី និងចូលចិត្តលេងអ៊ីនធឺណិត ដូចនេះ យើងជឿជាក់ថា ទូរស័ព្ទ Nokia X1-01 និង C2-00 នឹងក្លាយ ជាជម្រើសដ៏សមស្របសម្រាប់ពួកគាត់។

Nokia X1-01 រចនាម៉ូដយ៉ាងស្រស់ស្អាត មានលក្ខណៈទាន់សម័យ និងមានច្រើនពណ៌សម្រាប់ជ្រើស រើស។ វាមានលក្ខណៈពិសេសច្រើនដូចជា អាចបើកចោលរហូតដល់ទៅ 43 ថ្ងៃ អាចចាក់ចម្រៀង ស្តាប់បានរហូតដល់ទៅ 36 ម៉ោង គឺពិតជាស័ក្ដិសមនឹងអ្នកដែលចូលចិត្ដស្ដាប់តន្ដ្រី។ ក្រៅពីមាន Loud Speakers ល្អ ផ្តល់នូវសម្លេងឮសូរខ្លាំងហើយច្បាស់ និងមានសមត្ថភាពទ្រទ្រង់អង្គចងចាំ MicroSD ដើម្បីផ្ទុកបទចម្រៀងបន្ថែមរហូតដល់ទៅ 16GB, Nokia X1-01 នៅមានរន្ធឌុយទំហំ 3.5 មម សម្រាប់ ដោតស្តាប់នឹងត្រចៀក ឬភ្ជាប់ទៅនឹងធុងបាស ឬឧបករណ៍បំពងសំឡេងផ្សេងទៀត។ ជាមួយគ្នានេះដែរ Nokia X1-01 ស៊ីមពីរនេះក៏មានពិល និងវិទ្យុ FM ថែមទៀតផង។

ចំណែក Nokia C2-00 វិញ គឺជាទូរស័ព្ទស៊ីមពីរដំបូងគេដែលផ្ដល់លក្ខណៈងាយស្រួលបំផុតក្នុងការប្ដូរ ស៊ីមកាត។ ដោយហេតុថា ស៊ីមកាតទីមួយមានទីតាំងស្ថិតនៅពីក្រោមថ្ម ហើយស៊ីមកាតទីពីរស្ថិតនៅ ចំហៀងទូរស័ព្ទដែលអាចដាក់ពីខាងក្រៅ ដូច្នេះអ្នកប្រើប្រាស់អាចប្ដូរស៊ីមកាតទីពីរដោយមិនចាំបាច់បិទ ទូរស័ព្ទឡើយ។ ទូរស័ព្ទ Nokia C2-00 អាចបន្ថែមអង្គចងចាំដែលមានទំហំរហូតទៅដល់ 32GB, មាន ឧបករណ៍ចាក់តន្ដ្រី MP3, មាន ម៉ាស៊ីនថត VGA, មានវិទ្យុ FM និងអាចថតសំឡេង ឬបទចម្រៀង ពីវិទ្យុបានទៀតផង។ ទូរស័ព្ទ Nokia C2-00 អាចឱ្យអ្នកប្រើប្រាស់ចូលលេងអ៊ីនធឺណិត អានអ៊ីមែល និង ជជែកកម្សាន្ដយ៉ាងរីករាយ ដោយប្រើប្រាស់ស៊ីមកាតណាមួយក៏បាន។

ទន្ទឹមនឹងការសំណូមពរឱ្យអតិថិជនជាវទូរស័ព្ទ Nokia ស៊ីមពីរមានបណ្ណធានានិងត្រាសំគាល់ពីក្រុមហ៊ុន KTH ដែលជាក្រុមហ៊ុនចែកចាយផលិតផល Nokia ស្របច្បាប់, លោក William Hamilton-Whyte បាន បង្ហើបប្រាប់ឱ្យដឹងទៀតថា Nokia C2-00 នឹងមានលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី01 ខែមិថុនាឆ្នាំ2011 នេះតទៅក្នុងតម្លៃប្រហាក់ប្រហែល 70 ដុល្លារ រីឯទូរស័ព្ទ Nokia X1-01 នឹងត្រូវបានដាក់លក់នៅពាក់ កណ្ដាលខែមិថុនា ឆ្នាំ2011 នេះ ក្នុងតម្លៃត្រឹមតែ 50 ដុល្លារ។

Tags: