មកដល់ថ្មីទៀតហើយក្រុមហ៊ុន Kawasaki សូមណែរនាំជាពិសេសសម្រាប់ផលិតផលរបស់ខ្លួន គឺ 2014 Kawasaki Z1000 ប្លែកទាន់សម័យ និង កម្លាំងខ្លាំងហួសពីការស្មាន។
ម៉ូដែលថ្មីរបស់ 2014 Kawasaki Z1000 ត្រូវបានផលិតឡើង ដើម្បីបំពេញតម្រូវការ គ្រប់មជ្ឍដ្ឋានអ្នក និយមប្រើប្រាស់ ម៉ូតូធំ។ មិនត្រឹមតែប៉ុណ្ណោះ គួបផ្សំនិងការរចនាម៉ូតដ៏ស្រស់សង្ហានេះ ក្រុមហ៊ុនបាន បញ្ចូលភាពល្អអស្ចារ្យលើគុណភាពបន្ថែមទៀត ដើម្បីឲ្យសាកសមទៅនឹងសណ្ឋានរូបរាងដ៏រឹងមាំ ស្វា ហាប់លើការធ្វើដំណើរ ពិសេសអាចបំពេញបាននូវទំនុកចិត្ដក្នុងការបើកបរ។ដើម្បីធ្វើការបង្ហាញឲ្យកាន់តែច្បាស់ ថាតើ Kawasaki Z1000 ពិតជាមានសមត្ថភាពអស្ចារ្យយ៉ាងណានោះ យើងគប្បីធ្វើការស្វែងយល់ទាំងអស់គ្នា៖
ម៉ូដែលថ្មី Kawasaki Z1000 គឺជាទម្រង់ម៉ូតូដែលត្រូវបានផលិត ឡើងក្នុងឆ្នាំ ២០១៤ ប្រើប្រាស់ ថាម ពល ៤ ម៉ាស៊ីន អមនឹង ១៦ ដើម មានកម្លាំង ១០៤៣ សេសេ ត្រូវនឹងខ្នាតរង្វាស់ ១៤២ សេស ប្រើ ដំណាក់ កាលម៉ាស៊ីន ៦ លេខ ចំណែកផ្នែកខាងក្រៅ ចង្កៀងមុខ ប្រើអំពូលឡាស៊ែ ប្រើហ្រ្វាំង ប្រេង មុខក្រោយ ថាមពលរង្វាស់ខ្នាតល្បឿនប្រើប្រព័ន្ធ ឌីជីថល និងកាន់តែពិសេសទៅទៀត គឺធុងសាំង អាចផ្ទុកបានចំណុះ ១៧ លីត រីឯតម្លៃ គីមិនតិចជាង ១១៩៩៩ ដុល្លារទេ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed