ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ចិន បានសម្រេច បញ្ចប់គោលនយោបាយតឹងរឹងច្រើនទសវត្សមក នេះកម្រិតចំនួនកូនក្នុងមួយគ្រួសារ "គ្រួសារមួយ កូនមួយ" នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។
សារព័ត៌មានរដ្ឋចិន ក្រោយពីដកស្រង់សេចក្តីថ្លែងការណ៍ ពីគណបក្សកុម្មុយ នីស្តចិន ឬ Commu- nist Party បានចុះផ្សាយអោយដឹងថា ចាប់ពីពេលនេះតទៅ សង្គម គ្រួសារមួយ ប្តីមួយប្រពន្ធមួយ អនុញ្ញាតអោយមានកូន ២ នាក់ហើយ នៅក្នុងបន្ទុក ។ គួរបញ្ជាក់ នយោបាយ “គ្រួសារមួយ កូន មួយ” ដែលរដ្ឋាភិបាលចិនបានដាក់ចេញ កាលពីឆ្នាំ ១៩៧៩ ដាក់កម្រិតថា ប្តីប្រពន្ធមួយគូ អាចមានកូនបានតែម្នាក់ប៉ុណ្ណោះ។ សម្រាប់គ្រួសារ ដែលរស់នៅ តាម ទីក្រុង អាជ្ញាធរអាចអនុញ្ញាតឲ្យមានកូនទីពីរបាន ប្រសិនបើឪពុកនិងម្តាយ គឺជាកូនទោលនៅក្នុងគ្រួសារ ប៉ុន្តែ គោលនយោបាយ ដ៏តឹងរឹង និងរិតត្បិតមួយនេះ តែងតែទទួលបាន នូវការរិះគន់ ឈាន ទៅមានភាព ចម្រូងចម្រាស់ ដោយមានការធ្វើការតវ៉ា ពីគ្រប់រូបភាព អោយរដ្ឋាភិបាលចិន ធ្វើការពិចារណា ទៅលើការផ្លាស់ប្តូរ គោលនយោបាយ កម្រិតកូនក្នុងគ្រួសារមួយនេះ។
ការកម្រិតចំនួនកូន នៅក្នុងគ្រួសារនេះ ត្រូវបានដាក់ចេញឡើង ក្នុងគោលដៅ កម្រិតអត្រាកំនើន ប្រជាជនចិន ដែល កាល ពីពេលកន្លងមកនោះ កំណើន ប្រជាជនចិន មានការកើនឡើង យ៉ាង គំហុក ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ៖ គោលនយោបាយ តឹងរឹង គ្រួសារមួយ កូន មួយ ចាប់តាំងពីឆ្នាំ ១៩៧៩ មកនោះ ត្រូវបាន គេប៉ាន់ ប្រមាណអោយដឹងថា បង្ការបាននូវ អត្រា កំណើន ប្រជាជន ជាង ៤០០ លាននាក់ ទោះជាយ៉ាងណាក៏ដោយចុះប្រការដែលថាមានការព្រួយ បារម្ភ ពីការកើនឡើងខ្លាំង អាត្រាមនុស្ស ចាស់ជរា ធៀបនឹង យុវជនពេញកម្លាំង គឺជា ការដាក់ សម្ពាធ ឈានទៅធ្វើការផ្លាស់ប្តូរតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី