ខ្ញុំបាទទើបតែមាន ទំនាក់ទំនង ជាមួយនារីម្នាក់ តែមិនទាន់ បានរួមភេទ ជាមួយនាងនៅឡើយទេ ។ ខ្ញុំបាទចង់ដឹងថា ក្នុងពេលរួមភេទ ដំបូង ជាមួយបុរស តើស្ដ្រីមានអារម្មណ៍យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដកណ្ដាល វេជ្ជបណ្ឌិតយើងៈ គ្រាដំបូងពិតជាធ្វើឱ្យ មនុស្សមាន អារម្មណ៍ខ្លះៗ មិនអាចគេចវេសបានឡើយ។ នារីមានអារម្មណ៍ ចង់ថែរក្សាព្រហ្មចារី និងភាពបរិសុទ្ធរបស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញ ដោយសារ បុរសម្នាក់នេះឬ ។ យ៉ាងណាមិញ ពេលជួបបុរសលើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិនប្រក្រតី ភ័យផង អរផង ដូចដែលតែង បន្លឺពាក្យថា មានអារម្មណ៍យ៉ាងម៉េចទេ ថាមិនត្រូវសោះ ។
ប្រសិនបើស្ដ្រីគិតថា ការរួមភេទនឹងធ្វើឱ្យនាងឈឺចាប់ នោះនាងកាន់តែមានអារម្មណ៍ភ័យ ខ្លាចទ្វេឡើង ។ បុរសអាច ជាអ្នកកំណត់ ការភ័យខ្លាចឬត្រេកត្រអាល តាមរយៈកាយវិការ និងសម្ដីសំដៅជាមួយនាង ។ ការរួមភេទដំបូងរបស់ស្ដ្រី ជាអនុស្សាវរីយ៍ជូរចត់ និងផ្អែមល្ហែមសម្រាប់ មួយជីវិតរបស់នាង ។ ជាគ្រាដែលនាងទទួល ជាលើកដំបូង នៃការឈឺចាប់រូបកាយ និងរសជាតិសួគ៌ាផ្លូវភេទ ។
ពេលមានអារម្មណ៍ ច្របូកច្របល់ ក្នុងគ្រាដំបូង បើបានបុរសជាស្វាមី ឬជាសង្សារ មានកាយវិការទន់ភ្លន់ សម្ដីសំដៅ ផ្អែមល្ហែម និងទឹកចិត្ដយល់ចិត្ដយល់ថ្លើម នាងពិតជាមានអារម្មណ៍ សុខស្រួលក្នុងចិត្ដ ។ ផ្ទុយទៅវិញ នាងនឹងមាន អារម្មណ៍ខ្លាចរអា ពេញមួយជីវិត បើជួបរឿងសោកសៅ ក្នុងគ្រាដំបូងនេះ។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com