រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយជាផ្លូវការ ដោយធ្វើការថ្កោលទោស វត្ដមានរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសនេះ និងនិយាយថា មានភស្ដុតាងយ៉ាងច្បាស់ក្រឡែតនៃការសមគំនិតរបស់ក្រុមហ៊ុននេះ ជាមួយរចនាសម្ព័ន្ធដ៏ស្មុគស្មាញនៃបក្សគុម្មុយនីស្ដចិន ។
ក្រុមហ៊ុន Huawei បានចេញលិខិតឆ្លើយតបមួយ ដោយនិយាយថា របាយការណ៍ខាងលើខ្វះភាពគួរឱ្យទុកចិត្ដ និងផ្អែកទៅលើគំនិត ជៀសជាងយោងទៅតាមការពិត ។ អ្នកនាំពាក្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ត្រូវបាន BBC ដកស្រង់សម្ដីមកនិយាយថា ៖” មនុស្សនឹងសង្កេតមើលការចោទប្រកាន់នេះដល់ទីបញ្ចប់ និងចងចាំនូវអ្វីដែលក្រុមហ៊ុន Huawei បានផ្ដល់ឱ្យចក្រភពអង់គ្លេស ក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ” ។
យោងតាមលទ្ធផលស្រាវជ្រាវ ដែលធ្វើឡើងដោយគណៈកម្មការការពារជាតិរបស់សភាចក្រភពអង់គ្លេស ក្រុមហ៊ុន Huawei ត្រូវបានផ្ដល់ហិរញ្ញវត្ថុដោយរដ្ឋាភិបាលចិន ដោយអនុញ្ញាតឱ្យក្រុមហ៊ុននេះ លក់ផលិតផលរបស់ខ្លួនក្នុង “តម្លៃទាបគួរឱ្យអស់សំណើច” ។ អ្នកស្រាវជ្រាវម្នាក់ក៏បានអះអាងផងដែរថា ក្រុមហ៊ុន Huawei បានជាប់ពាក់ព័ន្ធនឹង “ការស៊ើបអង្កេត សន្ដិសុខ និងសកម្មភាពកម្មសិទ្ធិបញ្ញាផ្សេងៗទៀត” ។
គណៈកម្មការខាងលើ បានធ្វើសេចក្ដីសន្និដ្ឋាន នៅក្នុងរបាយការណ៍ថា ៖” ខ្លួនជាក់ប្រាកដថា ក្រុមហ៊ុន Huawei មានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំង ជាមួយនឹងរដ្ឋចិន និងបក្សគុម្មុយនីស្ដចិន បើទោះជាក្រុមហ៊ុននេះ បានចេញសេចក្ដីថ្លែងការផ្ទុយក៏ដោយ”៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA
មានការល្បីតៗគ្នាថា LG បាននិងកំពុងធ្វើការផលិតស្មាតហ្វូនបត់(rollable) ពេលណាមួយនៅឆ្នាំនេះ ដូច្នេះ យើងមានក្ដីរំភើបណាស់.......
ក្រុមហ៊ុន Microsoft បានធ្វើទំនើបកម្មកម្មវិធី Word និង Excel របស់ខ្លួនសម្រាប់ iPad ដោយភ្ជាប់មកជាមួយមុខងារពិសសេសៗ .......