CamNews

ទូរស័ព្ទ 

iPhone 4 ពណ៌ស តំលៃ 11.500 USD

ទើបនឹងបង្ហាញមុខនៅលើទីផ្សាមិនទាន់គ្រប់មួយខែ ប៉ុន្តែ សេរីច្នៃប្រឌិតរបស់ម៉ាក់
ទូរស័ព្ទឆ្លាតវៃ iPhone 4 ពណ៌សនេះ ក៏បានត្រូវបញ្ចេញ ហើយធ្វើឲ្យសាធារណះជន
ត្រូវ តក់ស្លុត។

ក្រុមហ៊ុន ជាក្រុមហ៊ុនជំនាញខាងកែច្នៃផលិតផលទូរស័ព្ទជាន់ខ្ពស់របស់អង់គ្លេស
ឈ្មោះ Continental Mobiles ទើបនឹងធ្វើឲ្យអ្នកស្រឡាញ់សេរី iPhone នេះត្រូវជ្រួល
ជ្រើម ដោយការបញ្ចេញទូរស័ព្ទ iPhone 4 ពណ៌ស ដែលមានបិទពេជ្រ និងសំបក
Platinum។
iPhone 4 ពណ៌ស សេរី 32GB នេះ ខាងជំហានត្រូវបានបិទ ពេជ្រ VS1 ដ៏ភ្លឺផ្លេក
ក៏ប៉ុន្តែនៅតែបង្ហាញនូវបន្ទាត់កោងទន់ភ្លន់របស់ iPhone 4។​ រួមជាមួយនឹង សំបក
Platinum បាននាំមកនូវភាពថ្លៃថ្នូរសំរាប់ ម៉ាក់ទូរស័ព្ទនេះ។

ក្រុមហ៊ុន Continental Mobiles បានឲ្យដឹងថា iPhone 4 ពណ៌ស បិទគ្រាប់ពេជ្រនេះ នឹងត្រូវលក់នឹងតំលៃ 11.500 USD។


ដោយ៖ មិនា

Tags: