CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ ៖ តែ ៣ ថ្ងៃ សម្លាប់មនុស្ស កើនដល់ ៤៧៤ នាក់ ព្រោះរលកកំដៅក្តៅខ្លាំង

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទូរទស្សន៍រដ្ឋ នាព្រឹកថ្ងៃអង្គារនេះ​អោយ  ដឹងថា មនុស្ស ស្លាប់ដោយសារការវាយប្រហារ រលកកំដៅក្តៅ នៅភាគខាងត្បូង ប្រទេស     ប៉ាគីស្ថាន បានកើន ឡើងដល់ ៤៧៤ នាក់ហើយ ។


លោក Saeed Mangnejo មន្រ្តីសុខាភិបាល ជាន់ខ្ពស់ បញ្ជាក់ អោយ   ដឹងថា ភាគច្រើននៃជនរង គ្រោះស្លាប់បាត់បង់ជីវិត ជិត ៣០០ នាក់ មានវត្តមានចេញពី មន្ទីរពេទ្យ  ចម្បង ៤ ផ្សេងពីគ្នា នៅ ក្នុងទីក្រុង កំពង់ផែ ទីក្រុង Karachi ។ គួរបញ្ជាក់ថា មន្រ្តី ឧតុនិយមជាតិ លើកឡើងអោយដឹងថា សីតុណ្ហភាព នៅក្រុង Karachi បានកើន   ឡើង  កំដៅ ដល់ទៅ ៤៥ អង្សា ជាកម្រិតសីតុណ្ហភាព អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៧៩ ។


លោកស្រី  វេជ្ជបណ្ឌិត Dr Semi Jamal ប្រធានមន្ទីរពេទ្យ  ក្នុងស្រុក Jinnah អោយដឹងថា មនុស្ស ប្រមាណ ២០០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ របស់លោកស្រី ភាគច្រើននៃក្រុម ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត គឺមានវ័យចំណាស់   មានអាយុ  ចាប់ពី ៥០ ឆ្នាំឡើង ។ ខណៈតួរ លេខអ្នកស្លាប់ កើនឡើងដល់ ៤៧៤ នាក់ ដោយសារតែរលកកំដៅ ក្តៅខ្លាំង ក្នុងរយៈពេល ៣ ថ្ងៃ ចុងក្រោយនេះ ក្នុងនោះ តួរលេខអ្នករងគ្រោះ កើនឡើងដូចគ្នាដែរ   កើនឡើងដល់ ៣០០០ នាក់ ស្របពេលដែល ២០០ រងគ្រោះ ធ្ងន់ធ្ងរ ពីផលប៉ះពាល់ រលក    កំដៅ ក្តៅដ៏ខ្លាំង ៣ ថ្ងៃចុងក្រោយ នេះ ៕


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Save the Children