CamNews

ទូរស័ព្ទ 

បើកប្រអប់ HTC One E8 កំណែសម្បកជ័រ ស៊ីម ២ តម្លៃទាប

HTC One E8 ត្រូវបានបំពាក់ផ្នែករឹង ស្រដៀងទៅនឹងកំពូលស្មាតហ្វូន M8 មុននេះ របស់ HTC
ប៉ុន្ដែ កំណែ One E8 បែរជាប្រើប្រាស់សម្បកជ័រ និងប្រើស៊ីម ២។

HTC One E8 បច្ចុប្បន្ន កំពុងត្រូវបានចែកចាយដោយក្រុមហ៊ុនអ៊ីនធឺរណែតចិន China Mobile
ហើយវាកំពុងត្រូវបានដាក់លក់ ទូទាំងប្រទេសចិន។ ប្រការដែល HTC One E8 ត្រូវបានគេ
គាំទ្រច្រើននៅប្រទេស​ចិន បែបនេះ ក៏វាមិនមែនជារឿងចម្លែកនោះដែរ ដោយសារតែ តាំងពីរូប​
រាង រហូតដល់ផ្នែករឹង គឺដូចទៅនឹងកំពូលស្មាតហ្វូន HTC One M8 ដែលបានបង្ហាញខ្លួនប៉ុន្មាន
ខែមុននេះ។

ស្មាតហ្វូន HTC One E8 បំពាក់ CPU Qualcomm Snapdragon 801 quad-core 2,5 GHz ,
RAM 2 GB, ឈីបក្រាហ្វិក Adreno 330 ។ One E8 ប្រើប្រាស់កាមេរ៉ាក្រោយ 13 MP, កាមេរ៉ា
មុខ 5 MP, ថ្មមានថាមពល 2.600 mAh។ HTC One E8 មានអង្គចងចាំក្នុង 16 GB មានរន្ធ
microSD និងអាចបន្ថែមដល់ទៅ 128 GB ។

ខាងក្រោម គឺជាបណ្ដារូបថតមួយចំនួន ស្ដីអំពីស្មាតហ្វូនកំណែថ្មីរបស់ HTC One M8
គឺ HTC
One E8 ៖



ព័ត៌មានអំពីគ្រឿងម៉ាស៊ីនមួយចំនួន របស់ HTC One E8 ៖
•    ប្រព័ន្ធប្រតិបត្តិ Android 4.4 (KitKat)
•    SIM ៖ 2 SIM
•    CPU ៖ Qualcomm Snapdragon 801, 4-core 2,5 GHz
•    កាមេរ៉ា ៖ 13 MP អាចថតវីដេអូ FullHD 1080p@30fps
•    Ram ៖ 2 GB
•    អង្គចងចាំក្នុងម៉ាស៊ីន ៖ 16 GB
•    ថាមពលថ្ម ៖ 2.600 mAh
•    តម្លៃប្រហែល ៖ ៤៥៦ដុល្លារអាមេរិក


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/tech