យានយន្ដ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រពានណិជ្ជកម្មបានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន ផលិតរថយន្ដ Jeep របស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើជាដៃគូរប្រគួតប្រជែងគ្នាទី១ ជាមួយក្រុម Land Rover នៅម៉ូដែលដ៏ទំនើប និងប្រណិតគឺ Jeep Grand Cherokee SRT 2015។
ម៉ូដែល Jeep Grand Cherokee SRT 2015 ត្រូវបានគេវិភាគលើរូបរាងខាងក្រៅ មានភាពប្រហាក់ប្រហែលគ្នាទៅនឹងផលិត Land Rover ។ ដោយហេតុសូម្បីលោក Sergio Marchionne ដែលជានាយកប្រតិបត្ដិ ប្រចាំនៅក្រុមហ៊ុនផលិតរថយន្ដទំនើប Fiat Chrysler ក៏យល់ច្រលំនឹងផលិតផលនេះផងដែរ។
Grand Cherokee SRT 2015 ថ្វីត្បិតតែមិនមានរូបរាងដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Rang Rover តែបើសម្លឹងតែមួយភ្លែត ផ្នែកខាងមុខ ពិតជាស្ទើរតែមិនគួរឲ្យជឿឡើយថា ជាផលិតផលរបស់ក្រុមហ៊ុន Jeep ។
លក្ខណៈសម្បត្ដិរបស់ Jeep Grand Cherokee SRT 2015 ប្រើសមត្ថភាព ៨ ម៉ាស៊ីន V8 ត្រូវនឹង កម្លាំង ៤៧០ សេះ ប្រើប្រអប់លេខអូតូ ស្មើនឹង ៨លេខ និងគ្រប់គ្រងបញ្ជាលើកង់ទាំង ៤ ។ ចំណែកតម្លៃទីផ្សារវិញគឺ មិនទាន់មានព័ត៌មានណាមកបញ្ជាក់ ឲ្យកាន់តែជាក់ច្បាស់នៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops