ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៤ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល បន្ទាប់ពី មានករណីផ្ទុះគ្រាប់បែកដៃ មួយបានកើតឡើង នៅពីមុខ មជ្ឈមណ្ឌលកំសាន្តមួយកន្លែង នាវេលា ព្រឹក ព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ដោយនៅក្នុងនោះ ជន រងគ្រោះ មានជនជាតិ ២ នាក់ នេះ បើយោងតាមការ ដកស្រង់ អត្ថ បទផ្សាយ ពីទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ។
ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា មន្រ្តីប៉ូលីស បានទទួលព័ត៌មាន ស្តីអំពីករណី ផ្ទុះ ខាងលើ នេះ នៅជិតនឹងបារមួយកន្លែង វេលាម៉ោង ៤ និង ៣០ នាទី ព្រឹក ( ម៉ោងក្នុងស្រុក ប្រទេស ម៉ាឡេស៊ី ) ដោយនៅក្នុងនោះ ករណីគ្រោះថ្នាក់ ផ្ទុះគ្រាប់បែកដៃ លើក នេះ បានបំផ្លាញយ៉ាងហោចណាស់ រថយន្ត ៤ គ្រឿង នេះ បើយោងតាមកាសែតក្នុងស្រុក ចេញផ្សាយជាភាសាអង់គ្លេស The Star ។ គួរបញ្ជាក់ ថា ករណីគ្រោះ ថ្នាក់ផ្ទុះលើកនេះ របាយការណ៍បញ្ជាក់បានថា បាន កើត ឡើង នៅក្នុង ទីក្រុង កូឡា ឡាំពួរ ប្រទេស ម៉ាឡេស៊ី ខណៈមូលហេតុពុំទាន់ជាក់ច្បាស់នៅឡើយទេ ពោលស្ថិតនៅក្រោមការតាម ដានស៊ើប អង្កេតនៅឡើយ ។ យ៉ាងណាមិញ ក្រុម ការងារ យើងខ្ញុំ នឹងព្យាយាម ផ្សាយជា បន្ត បន្ទាប់ ទាក់ទិននឹង ព័ត៌មានមួយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ