ព័ត៌មានអន្តរជាតិ ៖ រយៈពេល មិនដល់ ១សប្តាហ៍ផងនោះ ករណីបាញ់ប្រហារ ៣ កន្លែង ដាច់ដោយ ឡែកពីគ្នា នៅសហរដ្ឋអាមេរិកបាននាំមកនូវភាពភ្ញាក់ផ្អើល ទូទាំងសាកលលោក ជាពិសេស សហ រដ្ឋអាមេរិកផ្ទាល់តែម្តង ខណៈបណ្តាសារព័ត៌មានល្បីៗបន្តចុះផ្សាយជាបន្តបន្ទាប់នៅលើទំព័រមុខរបស់ខ្លួន ។ ដោយឡែក នាពេលនេះ សារព័ត៌មាន Camnews សូមធ្វើសេចក្តីសង្ខេបព័ត៌មាន ទាក់ ទិន នឹងការបាញ់ប្រហារ ៣កន្លែង ផ្សេងៗពីគ្នា ដែលបានបណ្តាលឲ្យបុរសស្បែកខ្មៅ ២រូបស្លាប់បាត់ បង់ជីវិត នៅនឹងកន្លែង ប៉ូលីសអាមេរិក ៤នាក់ស្លាប់ ៧នាក់របួស និង ខ្មាន់កាំភ្លើង ២នាក់ ដែលបាញ់ប្រហារ ប៉ូលីសសហរដ្ឋអាមេរិក កំពុងតែរត់គេចខ្លួននៅឡើយ ។
ករណីទី ១ ប៉ូលីសអាមេរិក បាញ់សម្លាប់បុរសស្បែកខ្មៅ មានអាជីពជាអ្នកលក់ CD
យប់ថ្ងៃអង្គារ ដើមសប្តាហ៍កន្លងទៅនេះ ប៉ូលីសសហរដ្ឋអាមេរិក បានចុះទៅដល់ទីតាំងផ្សារលក់អា ហារមួយកន្លែង នាទីក្រុង Baton Rouge រដ្ឋ Louisiana សហរដ្ឋអាមេរិក នៅពេលដែលទទួលបានសេចក្តីរាយការណ៍ ថាមានបុរសម្នាក់ ភ្ជង់កាំភ្លើងទៅកាន់ជនស៊ីវិល ។ ពេលចុះទៅដល់ទីតាំងកើត ហេតុ ប៉ូលីសក៏បានប្រទះឃើញលោក Alton Sterling ជនជាតិស្បែកខ្មៅ អាមេរិក-អាហ្វ្រិក ដែល មានអាជីពជាអ្នកលក់ CD ។ ភ្លាមៗប៉ូលីសក៏បានសាកសួរ តែរំពេចនោះ ក៏មានអំពើហឹង្សាបាន កើត ឡើងជាទៅលើការបាញ់ប្រហារជាច្រើនគ្រាប់ ក្រោយប៉ូលីសបានគិតថា ជនរងគ្រោះ មានកាំភ្លើង។ឃ្លីបវីដេអូ វិនាទីពេលបាញ់ប្រហារ ត្រូវបានអ្នកក្បែរនោះ លួចថតបាន ខណៈប្រភពបានទម្លាយថា មានការរឹបអូសដោយខុសច្បាប់ពីប៉ូលីសអាមេរិក ដើម្បីបិទបាំងដំណើររឿង ។
ករណីទី ២ ប៉ូលីសអាមេរិក បាញ់សម្លាប់បុរសស្បែកខ្មៅ ពេលកំពុងតែរង់ចាំភ្លើងសញ្ញាចរាចរណ៍
រយៈពេល ២ ថ្ងៃក្រោយ បន្ទាប់ពីមានការបាញ់ប្រហារ ករណីទី ១ នៅឯរដ្ឋ minnesota សហរដ្ឋអាមេ រិកឯណោះវិញ ប៉ូលីសក៏បានបាញ់ប្រហារសម្លាប់បុរសជនជាតិស្បែកខ្មៅមួយរូបដូចគ្នាដែរនៅពីមុខ មិត្តស្រីរបស់គេដែលអង្គុយជាមួយគ្នានៅក្នុងរថយន្ត ដែលកំពុងតែរង់ចាំភ្លើងសញ្ញាចរាចរណ៍ វិនាទី មួយនេះខណៈប៉ូលីសចុះល្បាតសុវត្ថិភាព ក៏បានមកដល់រថយន្ត លោក Philando Castile ដែលជា ជនរងគ្រោះ ក៏បានប្រាប់អោយនៅអោយស្ងៀម ក៏ដូចជា សាកសួរ រកប័ណ្ណបើកបរ តែជាអកុសល នៅពេលដែលបុរសជនជាតិស្បែកខ្មៅ Philando Castile លួចទៅហ៉ោប៉ៅដើម្បីលូកយកប័ណ្ណបើក បរនោះ ប៉ូលីសស្មានថា Philando Castile លូកយកកាំភ្លើង ក៏បានបាញ់ប្រហារតែម្តង ជាអកុសល ជនរងគ្រោះ ក៏បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះចាប់ល្បីល្បាញភ្លាមៗនៅពេលដែល មិត្តស្រីជនរងគ្រោះ ថតវីដេអូ Live លើហ្វេសប៊ុក
ករណីទី ៣ ប៉ូលីសអាមេរិក ១១នាក់ រងនូវការបាញ់ប្រហារ ស្លាប់ ៤នាក់ របួស ១១នាក់ ពេលកំពុងតែមានការតវ៉ា អហឹង្សា សម្តែងមិនពេញចិត្ត ការបាញ់សម្លាប់ ក្នុងករណីទី ១ និងទី ២
គួរបញ្ជាក់ថា ករណីបាញ់ប្រហារ ជនជាតិស្បែកខ្មៅ ២នាក់ ខាងលើ (ករណីទី ១និងទី២) ក៏នាំមកនូវការផ្ទុះបាតុកម្មអហឹង្សាមួយនៅរដ្ឋ Texas សហរដ្ឋអាមេរិក ដើម្បីសម្តែងការមិនពេញចិត្ត ទៅលើប៉ូលីសអាមេរិក ទៅលើការបាញ់ប្រហារ ជនជាតស្បែកខ្មៅ ២រូប ។ អំឡុងការតវ៉ា ស្រាប់តែមានការបាញ់ប្រហារតែម្តង ទៅលើ មន្រ្តីប៉ូលីសសហរដ្ឋអាមេរិក ដែលខ្មាន់កាំភ្លើង ២នាក់ បាញ់សម្លាប់ ប៉ូលីសអាមេរិក ៤នាក់ និង ៧នាក់ផ្សេងទៀត របួសធ្ងន់ស្រាល ។ ខណៈនេះ ខ្មាន់កាំភ្លើង កំពុងតែរត់គេចខ្លួននៅឡើយ ៕
ដោយ ៖ កុសល