CamNews

កំសាន្ត 

សុខ សោម៉ាវត្តី បង្ហើរសំនៀងច្រៀង ឆ្លងឆ្លើយជាមួយស្វាមី ក្នុងថ្ងៃខួបបកំណើត (Video Inside)

ភ្នំពេញ៖  កាលពីយប់ម្សិលមិញនេះ ស្វាមីរបស់ អ្នកនាង សុខ សោម៉ាវត្តី បានរៀបចំពិធី ជប់លៀងខួបកំណើតឲ្យភរិយាបណ្តូលចិត្ត នៅក្នុងហាងខារ៉ាអូខេមួយកន្លែង យ៉ាងសប្បាយ រីករាយ ហើយទន្ទឹមជាមួយគ្នានោះដែល ស្វាមីភរិយាវ័យក្មេងមួយគូនេះ ក៏បានបង្ហាញពីភាព ផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មី នៅរាត្រីយប់មិញនេះ ពួកគេទាំងពីរនាក់ ក៏បានចាប់ដៃគ្នា បង្ហើរសំនៀងច្រៀងឆ្លងឆ្លើយគ្នា ថតវីដេអូបង្ហោះពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ធ្វើឲ្យទស្សនិកជនជាច្រើនមានការ ច្រណែន ចំពោះស្នេហារបស់ ពួកគេ មិនតិចទេ ។

ចាប់តាំងពីគូស្នេហ៍របស់ តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី រៀបការសាង គ្រួសារជាមួយស្វាមី ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសបង្កើតរបស់ លោក ទូច ណារ៉ុថ រួចមក គេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ តែងតែបង្ហាញពីទឹកចិត្ត ស្រលាញ់គ្នា បង្ហាញស្នេហាផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជាទឹកឃ្មុំ រហូតដល់ពេលនេះ ពួកគេ ក៏បានទទួលបានចំណងដៃ អាពាហ៍ពិពាហ៍កូនស្រីម្នាក់ផងដែរ ។

នៅក្នុងថ្ងៃខួបកំណើត កាលពីយប់មិញនេះ ពិធីការិនីរូបស្អាត អ្នកនាង សុខ សោម៉ាវត្តី បាន ចាប់ដៃគូជាមួយស្វាមីកាន់ក្បាលមេក្រូ បង្ហើរសំនៀងច្រៀងឆ្លងឆ្លើយ បទចម្រៀងស្នេហា ជាមួយគ្នា យ៉ាងមានក្តីសុខបង្អួតភ្ញៀវដែលចូលរួមពិធី បើទោះជានាងនិងស្វាមី មិនសូវចេះ ច្រៀងតែពួកគេ ក៏នៅតែច្រៀង ដើម្បីធ្វើឲ្យកម្មវិធី កាន់តែមានភាព រស់រវើកមួយកម្រិតទៀត ។

កន្លងមកទស្សនិកជន និងអ្នកគាំទ្រធ្លាប់តែបានឃើញ សុខ សោម៉ាវត្តី សម្តែង និងធ្វើជា ពិធីការិនីមិនដែលបានឃើញនាងច្រៀងឡើយ ដូច្នេះចង់ដឹងថាស្រីស្អាត កូនមួយរូបនេះ ច្រៀងពិរោះ កម្រិតណា អាចចាប់អាជីពជាតារាចម្រៀង បានដែរឫយ៉ាងណា។ តោះទៅ ចូលរួមស្តាប់ និងដាក់ពិន្ទុ ទាំងអស់គ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh