សាន់ហ្រ្វាន់ស៊ីស្កូ៖ ក្រុមហ៊ុនគេហទំព័រល្បីបំផុតលំដាប់ថ្នាក់លេខ ១ លើពិភពលោកដែលមានឈ្មោះថា ហ្គូហ្គល( Google ) បានប្រកាសកាលពីថ្ងៃច័ន្ទ ទី ២២ ខែតុលា ថា ក្រុមហ៊ុនបានសម្រេចនូវស្នាដៃលើកដំបូងបង្អស់គឺការផលិតរថយន្ដបញ្ជាដោយខ្លួនឯង ។
ក្រុមហ៊ុន ហ្គូហ្គល បានប្រកាសស្រែកក្ដែង តាមព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចថា ជំហានដំបូងនៃការផលិតរថយន្ដបញ្ជាដោយខ្លួនឯង ក្រុមហ៊ុនទទួលបានជោគជ័យជាស្ថាពរ ហើយក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ដាក់ឲ្យធ្វើការសាកល្បងលើដងផ្លូវ ។ ស្របគ្នានោះផងដែរ ក្រុមវិស្វករផលិតរថយន្ដនេះបាននិយាយថា ពួកគេមានគម្រោងនិងដំណើកម្សាន្ដជាមួយរថយន្ដថ្មីទំនើបរបស់គេនេះ ហើយពួកគេសង្ឃឹមថា ដំណើរកម្សាន្ដមួយនេះពិតជាបានជួបគ្នានៅតំបន់ពិសេសប៉ែកខាងនៃរដ្ឋកាលីហ្វ័ញ៉ា (California)។
ផលិតផលថ្មីដែលពួកគេសម្រេចបានលើកទី ១ នេះ ក្រុមហ៊ុនធ្លាប់បានដាក់តាំងបង្ហាញគម្រោងជាផ្លូវការរួចម្ដងទៅហើយក្នុងកំឡុងខែ ឧសភា ដើម្បីសម្រេចឲ្យបាននូវការផលិតចេញជារថយន្ដដែលមានលក្ខណៈតួច ហើយអាចបញ្ជាដំណើការដោយខ្លួនឯង ដូចជាការប្រើចង្កូតជាដើម។
លោក Chris Urmson អ្នកជំនាញមួយរូបក្នុងចំណោមក្រុមអ្នកផលិតរថយន្ដនៅក្រុមហ៊ុន ហ្គូហ្គល បានមានប្រសាសន៍កាលពីខែ ឧសភា ថា គម្រោងថ្មីដែលក្រុមហ៊ុននិងប្រតិបត្ដិការផលិត គឺនិងមិនមានប្រើដៃចង្កូត ឈ្នាន់ហ្គ័រ និង ឈ្នាន់ហ្រ្វាំង ដូចរថយន្ដដទៃទៀតឡើយ ពីព្រោះរថយន្ដមួយនេះ ប្រើព័ន្ធបញ្ជាដោយ កម្មវិធី software ក្នុងតួនាទីតែទៅមុខ ហើយនិង ឈប់។ សូមបញ្ជាក់ឡើងវិញថា ការបង្ហាញកាលពីថ្ងៃច័ន្ទទី ២២ មិនមានការបញ្ជាក់ឲ្យច្បាស់លាស់ថាពី គ្រឿងបញ្ជានោះទេ។
ប្រភពដដែលបានបន្ដទៀតថា ពួកគេបានកំពុងតែធ្វើការផលិត និង ពិសេាធន៍លើប្រភេទរថយន្ដជាច្រើនក្នុងលក្ខណៈមុខងារពិសេសផ្សេងៗគ្នា នៃទម្រង់រថយន្ដដែលអាចបើកបញ្ជាដោយខ្លួនឯង ដែលមានសមត្ថភាពដូចកុំព្យូទ័រ អ៊ីចឹងដែរ ហើយឥលូវជាការសម្រេចរួម នៃការពិសោធន័ និង សម្មិទ្ធិផលដែលសម្រេចបាន ពួកគេបានដាក់បញ្ចូលគ្នាក្នុងរូបរាងតែមួយ គឺផលិតផលដែលជោគជ័យនាពេលនេះ ឯង។
សមត្ថភាព និង រួបរាងរបស់វា គឺមានលក្ខណៈដូចជាសត្វល្អិត ហើយថាមពលកម្លាំង ប្រើអាគុយសាក ផ្ទុកកម្លាំងចរន្ដភ្លើង អាចរត់បានចម្ងាយល្បឿនលឿនបំផុតដល់ទៅ ៤០ គឺឡូម៉ែត្រក្នុងមួយម៉ោង ។
ការវិវត្ដន៍នៃដំណើរការរបស់រថយន្ដបញ្ជាដោយខ្លួនឯងនេះ នឹងផ្លាស់ប្ដូពិភពលោកឲ្យដូចជាទូរស័ព្ទវៃឆ្លាត (Smart Phone) ដូច្នោះឯង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ channelnewsasia