CamNews

បច្ចេកវិទ្យា 

ប្រវត្តិរូបសង្ខេបនៃស្ថាបនិកទាំងបួនរបស់គេហទំព័រ Facebook

Facebook.com គឺជា social networking website ធំជាងគេបំផុតក្នុងពិភពលោក ដែល
ដាក់ឱ្យប្រើប្រាស់ដំបូងនៅថ្ងៃទី 04 កុម្ភៈ 2004 ។ មកដល់នាពេល​បច្ចុប្បន្ននេះ
Facebook.com ជាប់ចំណាត់ថ្នាក់កម្រិតទី 2 ក្នុងពិភពលោក​ក្នុងចំណោម website ដែលមានចំនួនអ្នកប្រើច្រើនជាងគេបំផុត គឺមានចំនួនអ្នកប្រើច្រើនជាង website
Yahoo.com (ជាប់លេខ 3) ទៅទៀត តិចជាងតែ website Google.com ប៉ុណ្ណោះ ។

Facebook.com គឺជា website ដែលរកចំនួលតាមរយៈ Advertising ហើយក្នុងឆ្នាំ 2009 បានទទួលចំណូល 550 លានដុល្លា និងមានបុគ្គលិកច្រើនជាង 1500 នាក់ ។ នាថ្ងៃទី 24
ខែ តុលា 2007 Facebook Inc. បានលក់ 1.6% stake ទៅ Microsoft Corp. ក្នុងតម្លៃ 240
លានដុល្លា ដោយបដិសេធ Google Inc. ។ នេះបង្ហាញថា Facebook មានតម្លៃ 15000
លានដុល្លា នាពេលនោះ ។

Facebook ត្រូវបានបង្កើតឡើងដោយលោក Mark Zuckerberg ជាមួយនឹងមិត្តរួម​បន្ទប់
របស់គាត់ (ក្នុងសកល​វិទ្យាល័យ Hardvard) គឺលោក Eduardo Saverin, លោក Dustin
Moskovitz និង លោក Chris Hughes ។
លោក Mark Zuckerberg

ថ្ងៃកំណើត៖ 14 ឧសភា 1984

មុខងារ៖ សហគ្រិនជនជាតិអាមេរិក, Co-founder, CEO & President នៃក្រុមហ៊ុន
Facebook, ជនជាតិ៖ ជ្វីហ្វ

ទ្រព្យសម្បត្តិផ្ទាល់ខ្លួន៖ 4000 លានដុល្លា (2010)

គាត់បានចាប់ផ្តើម programming ពេលគាត់រៀននៅ​អនុ​វិទ្យា​ល័យ (middle school) ។ បន្ទាប់មកគាត់បានចូលចិត្ត​ក្នុងការ​បង្កើត​កម្មវិធីកុំព្យូទ័រយ៉ាង​ខ្លាំង ជាពិសេសកម្មវិធី
សម្រាប់ការ​ទំនាក់​ទំនង និង games ។ នៅវិទ្យាល័យ​គាត់បានធ្វើការបង្កើត​កម្មវិធី ដើម្បី
ជួយបុគ្គលិក​ក្នុងការិយាល័យទំនាក់ទំនងរបស់​ឪពុក​គាត់ ។ គាត់បានបង្កើត game Risk
និង music player ឈ្មោះ Synapse ដោយប្រើនូវ Artificial Intelligence ដើម្បីស្វែងយល់ពី
​ទំលាប់នៃ​ការស្តាប់​របស់អ្នកប្រើ​ប្រាស់ ។ Microsoft និង AOL ព្យាយាមទិញ Synapse និង
អោយ Zuckerberg ធ្វើការ​នៅក្រុមហ៊ុនរបស់​ពួកគេ ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើការនៅ
សាកល​វិទ្យាល័យ Harvard វិញហើយគាត់បានចូលរួម Alpha Epsilon Pi
(សមាគម​ជន​ជាតិ ជ្វីហ្វ) ។
លោក Eduardo Saverin

មុខងារ៖ Co-founder នៃក្រុមហ៊ុន Facebook

ការអប់រំ៖ Bachelor of Economics

កើតក្នុងប្រទេស Brazil ប៉ុន្តែបានប្តូរទៅនៅ Miami នៅពាក់កណ្តាលឆ្នាំ 1990 ។ គាត់ជា
co-founded Facebook កំឡុងពេលគាត់សិក្សាឆ្នាំទី 4​ ផ្នែក Economics នៅសាកល​
វិទ្យាល័យ Harvard ហើយធ្វើការក្នុង​មុខងារ​ជា business manager ។ ដោយសារតែការ
ប្រឆាំងគ្នា និង​គំនិត​ខុសគ្នា​​ជាមួយ Zuckerberg បានធ្វើឱ្យ Saverin បានដើរចេញនៅ​ពេល
​​ដែល​ក្រុមហ៊ុន​មាន​ឈ្មោះថា thefacebook ។

ការចាកចេញពី Facebook របស់គាត់គឺជាប្រធានបទ​នៃការតវ៉ាគ្នា ហើយ​គាត់បានឈ្នះ
សិទ្ធិ​ក្នុងការមានឈ្មោះ​របស់​គាត់ជា co-founded របស់ Facebook តាមច្បាប់ ។
លោក Dustin Moskovitz

មុខងារ៖ Co-founder នៃក្រុមហ៊ុន Facebook

ការអប់រំ៖ Bachelor of Economics

កើតក្នុង Washington D.C., Moskovitz បានធ្វើការនៅសាកលវិទ្យាល័យ Harvard ក្នុង
ជំនាញជា economics រយៈពេល ២ឆ្នាំ មុនពេលដែល​គាត់​បានទៅធ្វើការពេញម៉ោងនៅ
Facebook ។

Moskovitz បានរៀបចំគម្រោងដើម្បីធ្វើឱ្យក្រុមហ៊ុនក្លាយទៅជា "to your work life what Facebook.com is to your social life" ។ Moskovitz បាន​ជ្រើសរើស Rosenstein មកធ្វើ
ការនៅ Facebook ហើយពួកគេ​បាន​​សហការ​​គ្នាលើ software សម្រាប់ business users ។

Moskovitz បានចាកចេញពី Facebook តាមការចាកចេញរបស់ពួក executives ដើម្បីទប់
ស្កាត់បញ្ហានេះ Mark Zuckerberg (CEO របស់ Facebook) បាននិយាយ "Dustin has always
had Facebook's best interest at heart and will always be someone I turn to for advice"

លោក Chris Hughes

ថ្ងៃកំណើត៖ 26 វិច្ឆិកា 1983

មុខងារ៖ សហគ្រិនជនជាតិអាមេរិក, Co-founder and spokesman នៃក្រុមហ៊ុន Facebook

ការអប់រំ៖ Bachelor of Arts in history and literature

គាត់ធ្លាប់ជា coordinator នៃ online organizing សម្រាប់ Barack Obama's 2008 presidential campaign លើ My.BarackObama.com (Campaign នោះជា online social networking
website) ។

នាពេលបច្ចុប្បន្ននេះ Hughes គឺជាសហគ្រិនក្នុង Residence នៅ General Catalyst Partners,
a Cambridge venture capital firm និង strategic advisor នៅ GMMB (A political consulting
firm ដែលធ្វើការជាមួយ the 2008 Obama campaign) ។

Chris គឺជាតួអង្គនៅលើគម្របរឿងដែលចេញឆ្នាំ 2009 មាន​ចំនង​ជើង​ថា "The Kid Who
Made Obama President, How Facebook Cofounder Chris Hughes Unleashed Barack's
Base and Changed Politics and Marketing Forever" ៕
(ដកស្រង់ពីគេហទំព័របច្ចេកវិទ្យាកុំព្យូទ័រ)

Tags: