Gmail មិនមែនជាសេវាកម្មសាអេឡិចត្រូនិចតែមួយនោះទេដែលជាគោលដៅនៃការ
ប៉ុនប៉ងរបស់ពួក hackers។ Yahoo និង Hotmail ក៏ត្រូវបានគេរាយការណ៍ថា ត្រូវបាន
ទទួលការវាយប្រហារស្រដៀងគ្នាដោយពួកនេះផងដែរ នេះបើយោងតាម របាយការណ៍
របស់គេហទំព័រ Computer World។
ថ្មីៗនេះ ក្រុមហ៊ុន Google Inc បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅនេះថា មានព
ពួក hackers មិនស្គាល់អត្តសញ្ញាណមួយក្រុម បានហ៊ែកចូលក្នុងគណនីរបស់អ្នកប្រើ
ប្រាស់ Gmail ជាច្រើនរយនាក់ ដែលរួមមានទាំង គណនីGmail របស់មន្រ្ដីជាន់ខ្ពស់
រដ្ឋាភិបាលរបស់អាមេរិក អ្នកកាសែត និងសកម្មជននយោបាយជាដើម។ ការ Hack នេះ
ត្រូវបាន Google និយាយថាប្រហែលជាមានប្រភពមកពីប្រទេសចិន។
សហរដ្ឋអាមេរិកបានព្រមានចំពោះការវាយប្រហារតាមអ៊ីនធើណិតដែលមានប្រភពមក
ពីប្រទេសចិននេះ ដែលថាវានឹងអាចឈានទៅដល់ការផ្ទុះសង្គ្រាម។ ការវាយប្រហារក្នុង
បណ្ដាញអ៊ីនធើណិតលើកនេះ គឺជាករណីចុងក្រោយគេនៃការទន្រ្ទានប្រព័ន្ធ Internet
តម្រង់ឆ្ពោះទៅរកក្រុមហ៊ុននៅលោកខាងលិច។ ការហ៊ែកនេះ គឺមានរយៈពេល១ឆ្នាំ បន្ទាប់
ពីក្រុមហ៊ុន Google និងក្រុមហ៊ុនមួយចំនួនទៀត ត្រូវបានក្លាយជាផ្ទាំងស៊ីប របស់ពពួក
hackers ដែលមានប្រភពនៅប្រទេសចិន។