ឮតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញខាងផ្នែកចិត្តសាស្ត្រ និងតណ្ហាសាស្ត្រជាច្រើន បានប្រាប់ឲ្យដឹងថា មានសញ្ញាជាច្រើន ដែលបញ្ជាក់ពីអារម្មណ៍ Sex របស់ដៃគូអ្នក ឬ អ្នកដែលចង់ឡើងឋានសួគ៍ជាមួយអ្នក។ ប៉ុន្តែដើម្បីមានភាពងាយស្រួល ក្នុងការសង្កេត និងសំគាល់ នោះ យើងខ្ញុំសូមលើកយកចំនុចសំខាន់ៗចំនួន១០ ដែលលោកអ្នកសង្កេតមើល ពីអារម្មណ៍ចំណង់ផ្លូវភេទរបស់ប្តីប្រពន្ធ គូសង្សារ មិត្តស្រី មិត្តប្រុស ឬ មនុស្សទើបនិងស្គាល់គ្នា។
១. ការខ្នាញ់និងអ្នក
នៅពេលដែលមនុស្សម្នាក់បង្ហាញសញ្ញាខ្នក់ខ្នាញ់ចង់ខាំបន្តិច ចង់វៃបន្តិច បញ្ចាក់ថា ម្នាក់នោះមានអារម្មណ៍ចំពោះអ្នកហើយ ជាពិសេសការខាំញេញស្លឹកត្រចៀក ថើបកជាដើម។
២. សញ្ញាសម្ងាត់ពេលជួបគ្នាដោយចៃដន្យ
ប្រសិនបើអ្នកចូលរួមនៅក្នុងកម្មវិធីជប់លៀង ញុំាអាហារពេលល្ងាចមួយ ការលួចក្តិច លួចចាប់ដៃ ឬយកជើងឆ្កិះ ឬប៉ះនៅក្រោមតុ ក៏បញ្ជាក់ថា ម្នាក់នោះកំពុងមានអារម្មណ៍ជាមួយអ្នកដែរ។
៣.ការឲ្យភ្នែក
នៅក្នុងកន្លែងមួយដែលមនុស្សច្រើន ប៉ុន្តែ ប្តី ឬ ប្រពន្ធ មិត្តប្រុស ឬ មិត្តស្រី ឬមនុស្សទើបស្គាល់គ្នា ឲ្យភ្នែក ឬដៀងភ្នែក មករកតែអ្នកនោះ វាជាភ្លើងខៀវមួយ ដែលអាចធ្វើឲ្យអ្នក អាចបបួលម្នាក់នោះ ចេញក្រៅបាន។
៤. ការបបួលរាំ
មានមនុស្សខ្លះបង្ហាញនូវអារម្មណ៍របស់ខ្លួនតាមការរាំ ហើយគេចូលចិត្តបង្វិលក្រឡឹងជុំវិញអ្នក ហើយអ្នកខ្លះចូលចិត្តរាំមកពិតគ្នាជាមួយអ្នក ហើយចំពោះដៃគូស្និទ្ធស្នាល ចូលចិត្តយកថ្ពាល់ប៉ះជាមួយថ្ពាល់របស់អ្នក។
៥. ការស្លៀកសំលាក់បំពាក់ងូតទឹក ឬ រុំកន្សែង
មានប្តីប្រពន្ធ និង គូសង្សារមួយចំនួនមានភាពអៀនខ្មាស មិនហ៊ាននិយាយត្រង់ទេ ប៉ុន្តែពាក់អាវងូតទឹក ហើយចេះតែដើរចុះឡើងៗ ញញឹមរកដៃគូរបស់ខ្លួន ។
៦. សញ្ញាបង្កប់ជាមួយការថើបនៅមាត់ទ្វា
ការថើបនៅត្រង់មាត់ទ្វារជាសញ្ញាសំខាន់បំផុត សម្រាប់បញ្ជាក់ពីអារម្មណ៍ដ៏ជ្រាលជ្រៅ។
៧. ការចូលចិត្តចាប់ដៃ
អ្នកខ្លះមិននិយាយអ្វីមួយមាត់ ចេះតែចាប់ដៃរបស់ដៃគូ ប្តី ឬ ប្រពន្ធរបស់ខ្លួនយ៉ាងណែន ហើយប្រាប់ថាងងុយដេក នេះគឺជាសញ្ញាបញ្ជាក់ពីអារម្មណ៍ចំណងផ្លូវភេទ។
៨. ធ្វើកិច្ចការផ្ទះដើម្បីយកចិត្ត
ចំពោះគូស្នេហ៍ឬប្តីប្រពន្ធ នៅពេលដែលឃើញខាងស្រី ធ្វើចិក្ចការផ្ទះរួចរាល់ស្រេចបាច់ លឿនខុសពីធម្មតា និងមានអាហារពិសេសៗសម្រាប់ប៉ូវកំលាំងនោះ ក៏ជាសញ្ញាមួយបង្ហាញ ពីចំណងរបស់ពួកគេដែរ។
៩. ការម៉ាស្សា
នៅពេលមាននរណាម្នាក់មកម៉ាស្សាឲ្យអ្នកត្រង់ក ត្រង់ដើមដៃ ជាសញ្ញាមួយសម្រាប់បញ្ជូនសារចំណងផ្លូវភេទ ជាពិសេសប្តីប្រពន្ធ ឬគូស្នេហ៍តែម្តង។
១០. ការតុបតែងភ្លើងនៅក្នុងបន្ទប់
មិនចាំបាញ់ឆ្ងល់ទេ នៅពេលដែលអ្នកចូលទៅក្នុងផ្ទះ ឬបន្ទប់មួយ ដែលបំភ្លឺដោយភ្លើងទៀន ឬ ភ្លើងស្រទំៗ មានន័យថា ដៃគូរបស់អ្នកកំពុងបង្កើនបរិយាកាស ដើម្បីឈ្ពោះទៅរកសមរភូមិប្រយុទ្ធហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង