CamNews

បច្ចេកវិទ្យា 

Hacker ស្រីល្បីៗនៅក្នុងពិភព Internet

មិនមែនមានតែនៅក្នុងសាច់រឿងទេដែលមានជនល្អនិងអាក្រក់នោះសូម្បីតែនៅក្នុងពិភព
បច្ចេកវិទ្យាក៏​ មានជនល្អនិងអាក្រក់ផងដែរ ។ តួយ៉ាងដូចជានៅពេលថ្មីនេះក្រុមហ៊ុនដ៏ល្បី
Google និងបណ្តាគេហទំព័ររបស់ក្រុមហ៊ុនធំៗមួយចំនួនទៀតត្រូវទទួលរងការវាយលុកពី
សំណាក់ Hacker ទាំងឡាយដែលជាក្តីបារម្មណ៍មួយយ៉ាងធំរបស់អ្នកគ្រប់គ្រងក្រុមហ៊ុន
ទាំងនោះ ។ ចំពោះជនល្មើសទាំងនោះនូវមិនទាន់រកមុខឃើញនៅឡើយ តែខាងក្រោមនេះ
គឺជាឈ្មោះរបស់ Hacker ស្រីល្បីៗមួយចំនួនដែលបានធ្វើអោយកក្រើកយ៉ាងខ្លាំងនៅក្នុង
ពិភពប្រព័ន្ធ Internet សម័យបច្ចុប្បន្ន ។
1. Ying Cracker

នាងមកពីទីក្រុងសៀងហៃប្រទេសចិន និងត្រូវបានចាត់ទុកជានិមិត្តរូបតំណាងអោយបណ្តា
ក្រុមអ្នក Hacker ជានារីភេទនៅក្នុងទ្វីបអាស៊ីយើងនេះស្របពេលដែលអ្នកគាំទ្ររបស់នាង
មានការកើនឡើងកាន់តែច្រើនឡើងក្នុងមួយថ្ងៃៗ ។ អាចនិយាយបានថាបច្ចុ្បន្ននេះស្ទើរតែ
គ្មានប្រព័ន្ធសុវត្ថិភាពណាមួយរបស់ធនាគារ រឺក៏គេហទំព័រណាមួយអាចទប់ទល់បានចំពោះ
ការវាយលុករបស់នាងណាស់ ។ មិនត្រឹមគ្រាន់តែជាការសរសេរកម្មវិធីសំរាប់ធ្វើការវាយ
លុករាល់បណ្តា វែបសាយ ផ្សេងៗប៉ុណ្ណោះទេ តែ Ying Cracker ក៏មានបើកថ្នាក់បង្រៀន
ពីវិធីសាស្ត្រវាយលុក (Hack) ដល់បណ្តាអ្នកចង់សិក្សាទូទៅផងដែរ ដើម្បីចែករំលែកបទ
ពិសោធន៍ និងចំនេះដឹងរបស់នាង ដល់ជនទាំងនោះ ។
2. Raven Adler

នាងគឺជា Hacker ស្រី ដំបូងដែលមានវត្តមាននៅលើ Forum ដ៏ល្បី DefCon Hacker ។ មាន
មូលហេតុជាច្រើនដែលបានជំរុញអោយនាងក្លាយជាមនុស្សម្នាក់ដែលបានព្យាយាមធ្វើខ្លួន
អោយចាកឆ្ងាយពីក្នុងក្រសែភ្នែកល្អរបស់មនុស្សទូទៅ ។​ នាងស្អប់បំផុតពេលដែលគេហៅ
នាងថា �chick hacker� ។ នាងចង់សាងកេរ្តិ៍ឈ្មោះល្បីដោយពឹងផ្អែកលើសមត្ថភាពផ្ទាល់
ខ្លួនរបស់នាង តែមិនចង់មានឈ្មោះជា Hacker នៅក្នុងពិភព Internet នោះឡើយ ។

បច្ចុប្បន្ននាងកំពុងតែបំរើការងារអោយ សហព័ន្ធរបស់ប្រទេសអាមេរិច ក្នុងមុខនាទី ការ
រចនា និង ពិសោធន៍ប្រព័ន្ធការពារសុវត្ថិភាព ។
3. Kristina Svechinskaya

នាងគឺជានិស្សិតនៃសាកលវិទ្យាល័យមួយនាទីក្រុង New York ។ កាលពីថ្ងៃទី 2 ខែតុលា
ឆ្នាំ 2010 នាងត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោមបទចោទប្រកាន់ថានាង រួមជាមួយ
មិត្តភក្តិ 9នាក់ផ្សេងទៀតបានធ្វើការវាយលុកចូលក្នុងប្រព័ន្ធទិន្នន័យរបស់ធនាគារធំៗជា
ច្រើននៅក្នុងប្រទេស អាមេរិច និងនៅក្នុងទ្វីអឺរ៉ុប ។ បន្ទាប់មកក៏បានគេចខ្លួនជាមួយទឹក
បា្រក់ចំនួន 3លានដុល្លា ។ Kristina Svechinskaya ត្រូវបានមហាជនទូទៅប្រៀបធៀបទៅ
នឹងតារាស្រីដ៏ស្រស់ស្អាតជាតិ រុស្ស៊ី នាង Anna Chapman និងបានចាត់ទុកនាងជា Hacker
ដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភព Internet ។ បច្ចុប្បន្ននាងកំពុងប្រឈមជាមួយសាលក្រម
ជាប់គុក 40ឆ្នាំពីបទអ្វីដែលនាងបានប្រព្រឹត្ត ។
4. Joanna Rutkowska

ស្រ្តីរូបនេះជាជនជាតិប៉ូឡូញ មានចំណង់ចំណូលចិត្តលើផ្នែកប្រព័ន្ធសុវត្ថិភាព Internet
មូលដ្ឋាន ។ កាលពីខែ សីហា ឆ្នាំ 2006 នៅឯ Forum Black Hat Briefings នា Las Vegas
សហរដ្ឋអាមេរិច Joanna Rutkowska បានប្រកាសថាខ្លួនអាច Hack បានដោយជោគជ័យ
នូវប្រព័ន្ធដំនើរការរបស់ Windows Vista ។

នៅដើមឆ្នាំ 2007 Rutkowska បានបើកក្រុមហ៊ុនផ្ទាល់ខ្លួន របស់នាងមួយមានឈ្មោះថា
Invisible Things Lab នាទីក្រុង Warsaw ប្រទេស ប៉ូឡូញ ។ ទិសដៅនៃក្រុមហ៊ុននេះគឺ
ផ្តោតទៅលើ ប្រព័ន្ធសុវត្ថិភាព Internet និងគ្រប់ប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធ OS ទាំងអស់ ។
នៅឆ្នាំ 2010 នាងនិង Rafal Wojtczuz បានរួមគ្នាបង្កើត Qubes ដែលជាប្រព័ន្ធដែលមាន
សុវត្ថិភាពបំផុតក្នុងពេលបច្ចុប្បន្ននេះ ។
5. Xiao Tian

នាងគឺជា Hacker មួយរូបដែលចូលចិត្តម៉ូដទាន់សម័យម្នាក់ផងដែរ ។ ជាពិសេសលើម៉ូដ
សំលៀកបំពាក់ ពាណិជ្ជកម្មផ្សេងៗ ។ នាងក៏ចូលចិត្តបង្ហោះរូបរបស់ខ្លួននៅលើ Internet ដើម្បីចែករំលែកដល់ Fans របស់នាងដូចជាស្រ្តីធម្មតាដែរ ។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុត
នោះគឺពេលដែលនាងចាប់ផ្តើមអង្គុយនៅពីមុខកុំព្យូទ័រគឺនាងជា Hacker ម្នាក់ដ៏សាហាវ
ពិបាកទប់ទល់បំផុត ។

នាងគឺជាសមាជិកម្នាក់របស់ក្រុម hacker China Girl Security Team ។ ដែលអ្នករងគ្រោះពី
សំណាក់ពួកគេក្នុងនោះក៏មាន Google ផងដែរ ។ China Girl Security Team បានធ្វើអោយ
ក្តីស្រម៉ៃចង់គ្រប់គ្រង Internet ក្នុងប្រទេសចិន របស់ Google រលាយបាត់ទៀតផង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​
រដ្ឋា (ពី CBS)

Tags: