យានយន្ដ៖ ក្រុមហ៊ុន ផលិតរថយន្ដធំប្រចាំប្រទេសជប៉ុន គឺ Toyota បានលាតត្រដាងផលិតផលរបស់ ខ្លួនជាច្រើនជំនាន់ណាស់មកហើយ ហើយអ្វីដែលរំពឹងទុកក៏ក្រុមហ៊ុន ទទួលបានជោគជ័យទាំងស្រុងផងដែរជាពិសេសទីផ្សាររថយន្ដទំនើបតែម្ដង មិនថាជាប្រភេទ កម្រិតណាមួយនោះទេ សុទ្ធសឹងតែទទួលបានការគាំទ្រខ្ពស់ពីអតិថិជន ។ រហូតមកទល់ពេលនេះ ដើម្បីជាការបំពេញបន្ថែម នូវតម្រូវការជំនាន់ថ្មីចេះតែមានបន្ដបន្ទាប់ ក្រុមហ៊ុនសូមណែនាំពីម៉ូដែលចាស់ ស៊េរីថ្មីមួយគ្រឿងទៀត គឺ Toyota Camry 2016 ដែលកែប្រែចេញពីស៊េរីឆ្នាំ ២០១៥ ។
ម៉ូដែល Toyota Camry 2016 នេះត្រូវបានក្រុមហ៊ុនធ្វើការអះអាងថា ជាប្រភេទរថយន្ដដែល ត្រូវបានធ្វើការកែច្នៃបន្ថែមពីម៉ូដែល 2015 ដោយភ្ជាប់មកជាមួយ បរិក្ខាបំពាក់ទំនើបៗ ទាន់សម័យ បំផុតសម្រាប់ជំនាន់ បន្ទាប់។ ក្រៅពីសមាសភាពប្រព័ន្ធគ្រប់គ្រងទៅ ម៉ូដែលនេះត្រូវបានផលិតឡើង ដោយផ្ដោតសំខាន់លើ ព៌ណសម្បុរតែ ២ ព៌ណប៉ុណ្ណោះ គឺព៌ណខៀវ និង ព៌ណសរប្រផេះ ព៌ណក្រៅពីនោះ មិនទាន់មានការអះអាងនៅឡើយទេ។
ក្រៅពីសមាសភាពរូបរាងដ៏ស្រស់សង្ហាទៅ ម៉ូដែលនេះ គឺប្រើប្រាស់កម្លាំង ៤ម៉ាស៊ីន ខ្នាតរង្វាស់ ២.០ Liter។ រឺឯតម្លៃវិញគឺ ចាប់ពី ២៣០០០ ដល់ ៣០០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ toyota