CamNews

បច្ចេកវិទ្យា 

Facebook និងប្រការមួយចំនួនដែលមិននឹកស្មានដល់

ប្រិយមិត្តពិតជាបានជ្រាបខ្លះរួចមកហើយអំពី ប្រវត្តិរូបសង្ខេបរបស់សា្ថបនិកទាំងបួនរូប
ក៏ដូចជា Interface របស់គេហទំព័រដ៏ល្បី Facebook តែនោះគ្រាន់តែជាផ្នែកតូចមួយ
ប៉ុណ្ណោះ ។ មានអាថ៌កំបាំងជាច្រើនទៀតណាស់ដែលយើងជាអ្នកប្រើប្រាស់គ្រប់រូបមិនទាន់
ដឹង និងមិននឹកស្មានដល់ ។ ដូច្នេះដើម្បីអោយប្រិយមិត្តជ្រាបកាន់តែច្រើនអំពីអ្វីដែលជា
អាថ៌កំបាំងនោះ Camnews បានលើកយកនូវចំនុចពិសេសមួយចំនួនដូចតទៅ ៖

ចាប់តាំងពី Facebook បានចាប់កំនើតនៅក្នុងឆ្នាំ 2004 គេហទំព័រមួយនេះមានការរីកចំរើន
កាន់តែខ្លាំង ដែលបច្ចុប្បន្នវាបានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងឆាកជីវិតរបស់មនុស្ស
នៅទូទាំងពិភពលោកស្ទើរតែគ្រប់រូបទៅហើយ ។

គិតមកដល់ខែមករាឆ្នាំ 2011 ចំនួនអ្នកចូលប្រើប្រាស់ Facebook មានរហូតដល់ 600លាន
ដែលច្រើនជាងចំនួនប្រជាជនទូទាំងពិភពលោកនាសតវត្សទី 17 ដែលមានត្រឹម 545លាន
នាក់ប៉ុណ្ណោះ ។ ច្រើនជាង 4ដងនៃប្រជាជនប្រទេស រុស្ស៊ី ( 143លាននាក់) ជិតស្មើពីរដង
ចំនួនប្រជាជនអាមេរិចខាងជើង (344 លាននាក់) និងមានចំនួនច្រើនជាងចំនួនអ្នកប្រើ
ប្រាស់ Internet នៅក្នុងទ្វីបអឺរ៉ុប ទាំងមូល (475 លាននាក់) ។

ក្នុងមួយខែៗជាមធ្យមអ្នកប្រើប្រាស់ Facebook មានការកែប្រែ បន្ថែម ខ្លឹមសារអត្ថបទ រឺពត៌
មានផ្ទាល់ខ្លួនផ្សេងៗដើម្បីចែករំលែកដល់មិត្តភក្តិចំនួន 90 ខ្លឹមសារ ។

ស្ថិតិបានបង្ហាញអោយឃើញថាចំនួនភាគីខាងបុរស និង ចំនួនភាគីខាងស្រ្តីមានភាពប្រហាក់
ប្រហែលគ្នា គ្រប់កំរិតវ័យនីមួយៗ ដែលបានចូលលេង Facebook ។

ចំពោះមិត្តភក្តិវិញ ក្នុងគណនីមួយមានមិត្តភក្តិយ៉ាងតិច 130នាក់ ។

ទោះបី Facebook ល្បីល្បាញនៅទូទាំងពិភពលោកក៏ពិតមែនតែចំនួនអ្នកដែលប្រើប្រាស់
Facebook មានចំនួនជាងគេគឺមានតែនៅក្នុងប្រទេសអាមេរិច ។ ឥណ្ឌូនេស៊ីលំដាប់ទីពីរ
និងប្រទេស អង់គ្លេស ស្ថិតក្នុងលំដាប់ទីបី ដែលមានអ្នកប្រើប្រាស់ Facebook ច្រើន ។
ដោយឡែកចំពោះប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកបែរជាមិនមាន
វត្តមានទៅវិញ ។

និយាយដោយឡែកចំពោះបុគ្គលិក ក្រុមហ៊ុនផ្សេងៗ ក្នុងបុគ្គលម្នាក់ៗចំណាយពេលជា
មធ្យមដើម្បីអាន Comment លើ Facebook រហូតដល់ 23នាទី ។

មានក្រុមហ៊ុនតូចធំជាច្រើនបានធ្វើពាណិជ្ជកម្ម រឺស្វែងរកទីផ្សាររបស់ខ្លួនអាស្រ័យ Facebook ដែលចំនួននេះបានកើនឡើងដល់ 70% ។

ចុះបើគ្មាន Facebook តើត្រូវធ្វើដូចម្តេច? បើចង់ផ្ញើរូបភាពទៅមិត្តភក្តិ បងប្អូន អ្នកប្រើប្រាស់
ត្រូវផ្ញើតាម Email រឺ Yahoo រឺក៏ត្រូវធ្វើដំនើរដល់ទីនោះផ្ទាល់ដែលតំរូវអោយអ្នកប្រើប្រាស់ចំ
ណាយពេលវេលា ជាច្រើន តែបើមាន Facebook គឺគ្រាន់តែ ធ្វើការបង្ហោះជាការស្រេច ។

Facebook បានបង្កភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់ ចំពោះការចែករំលែកនូវក្តី
នឹករលឹកដល់មិត្តភក្តិ ដោយមិនសូវចំណាយពេលច្រើនដូចការ Chat រឺក៏ជជែកគ្នាតាមប្រព័ន្ធ
មួយចំនួនឡើយ ។

អ្នកប្រើប្រាស់អាចបង្កើតជាការណាត់ណាមួយតាមរយៈ Facebook ជំនួសការអញ្ជើញដោយ
ផ្ទាល់ រឺ ហៅទូរស័ព្ទ ដោយគ្រាន់តែអ្នកប្រើប្រាស់បង្កើតជាព្រឹត្តិការណ៍( event ) នៅលើ
Facebook នោះអ្វីៗនឹងរួចរាល់ដោយចំណាយពេលតិចបំផុត ៕
រដ្ឋា (ពីCBS)

Tags: