ភ្នំពេញ៖ រយៈពេល៧ខែកន្លងមកហើយ ដែលមន្ទីរសម្រាកព្យាបាលកម្ពុជា បាននាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយ គឺការបង្កកំណើត កូនក្នុងកែវ ដំបូងគេនៅកម្ពុជា ដើម្បីទម្លុះរនាំងឧបសគ្គ បំបាត់ក្តីកង្វល់ សម្រាប់គូស្វាមី ភរិយាដែលពិបាកមានកូននៅ កម្ពុជាផ្តល់នូវឡាបូ ដំបូងគេបំផុតមិនធ្លាប់មាន ហើយអ្វីដែលកាន់តែពិសេសនោះ អត្រាជ័យជំនះនៃការបង្កកំណើតរបស់មន្ទីរ សម្រាកព្យាបាលកម្ពុជា តាមរយៈការបង្កកំណើនក្នុងកែវ ទទួលលទ្ធផលស្មើនឹង អត្រាជោគជ័យរបស់ការបង្កកំណើតដូចគ្នាទៅនឹង ប្រទេសអាម៉េរិកដែរ ។ នេះបើយោងតាមអត្ថបទមួយរបស់ American Society and Reproductive Medicine ដែលមានមូលដ្ឋាននៅ សហរដ្ឋអាម៉េរិក ដែលទើបចុះផ្សាយនៅពេលថ្មីៗនេះ ។
តើរយៈពេល៧ខែមកនេះ គូស្វាមីភរិយាថ្មី ប៉ុន្មានគូហើយដែលទទួលយកសេវាការបង្កកំណើត កូនក្នុងកែវ ឬហៅម្យ៉ាងទៀតថា បង្កកំណើតកូនក្រៅស្បូននេះ? តើប៉ុន្មានភាគរយនៃគូស្វាមីដែល ទទួលបានកូនដូចបំណង? ហើយតើផែនការយុទ្ធសាស្ត្រអ្វីខ្លះទៀត ដែលមន្ទីរព្យាបាលកម្ពុជា គ្រោងអនុវត្តន៍នៅពេលខាងមុខនោះ? ចម្ងល់ទាំងនេះ នឹងត្រូវបកស្រាយជូនប្រិយមិត្តនៅក្នុង កិច្ចសម្ភាសន៍រវាងលោក ប៉ា ជេដ្ឋា អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន LookingTODAY ជាមួយលោក ហោ សំណាង ស្ថាបនិក និងជានាយកគ្រប់គ្រង ទូទៅនៃមន្ទីរសម្រាកព្យាបាលកម្ពុជាមានដូចខាងក្រោម៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល