CamNews

យល់ដឹង 

វិធីថែរក្សាស្បែកឱ្យសម៉ដ្ឋ តឹងណែន និង ភ្លឺរលោង ដោយធម្មជាតិ

តើបុរសស្រ្តីគ្រប់រូបមានបញ្ហាស្បែកស្ងួត ស្រអាប់ គ្មានសំណើម មែនដែរឬទេ? តើអ្នកដឹងពីវិធីថែ
រក្សាស្បែកអោយទន់ស ភ្លឺរលោង ដោយធម្មជាតិដែរឬទេ? ស្បែកទន់ស ម៉ដ្ឋ   ភ្លឺចែងចាំងគឺជាអ្វី
ដែលមនុស្សគ្រប់រូបប្រាថ្នាចង់  ជាពិសេសមិត្តៗ  ស្រ្តីតែម្តង  ដូច្នេះថ្ងៃនេះ  យើងសូមណែនាំអ្នក
នូវវិធីថែរក្សាស្បែកឱ្យសភ្លឺរលោង ចែងចាំង បានយ៉ាងឆាប់រហ័ស ដូចខាងក្រោមនេះ។

វិធីទី១៖ សូមយកទឹកដោះគោជូរ ដុសខាត់នៅលើស្បែករបស់អ្នក  ទុករយៈពេល ២ ទៅ ៣នាទី
បន្ទាប់មកលាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។ សូមប្រើប្រាស់តាមវិធីនេះ
ឱ្យបាន ម្តង ១ថ្ងៃ រយៈពេល ៣ទៅ ៤សប្តាហ៍ ស្បែករបស់អ្នកនឹងប្រែទៅជាសទន់ម៉ដ្ឋ តឹងណែន
និង ភ្លឺរលោង។

វិធីទី២៖ សូមយកទឹកក្រូចពោធិ៍សាត់ ឬ ទឹកក្រូចធម្មតា  លាយជាមួយនឹង  ម្ស៉ៅរមៀតម៉ដ្ឋបន្តិច
កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក  លាបនៅលើមុខ និង ក របស់អ្នក  មុនចូលគេង។ អ្នកក៏អាចប្រើវា
លាបនៅដៃ និងជើងរបស់អ្នកបានផងដែរ។ សូមប្រើប្រាស់វិធីថែរក្សាស្បែកនេះ  ឱ្យបាន ១ថ្ងៃ ១
ដង នឹងជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អមានសំណើមសម៉ដ្ឋ និងភ្លឺរលោងបានយ៉ាងឆាប់
រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: knowledge best way to Lighten Skin Naturally