CamNews

បច្ចេកវិទ្យា 

រីករាយជាមួយការដេញ ហ្គីតា នៅលើទំព័រដើមរបស់ Google

ប្រិយមិត្តពិតជាបានដឹងខ្លះៗរួចមកហើយអំពីអត្ថន័យនៃ ផ្លាកសញ្ញា Logo របស់ Google
ដែល Camnews បានធ្វើការបង្ហាញនាពេលកន្លងមក ។ ដោយឡែកនៅក្នុងថ្ងៃ 09 មិថុនា
2011 នេះ ពេលដែលប្រិយមិត្តចូលទៅកាន់ទំព័រដើមរបស់ Google ប្រិយមិត្តនឹងប្លែកភ្នែក
ជាមួយនឹងការរចនាថ្មីនូវផ្លាកសញ្ញា Logo ថ្មីមួយផ្សេងទៀត ។

Logo ថ្មីនេះគឺជា ហ្គីតាអេឡិចត្រូនិច ហើយនៅពេលដែលប្រិយមិត្តយក កូនកណ្តុរ
(Mouse) រេចុះរេឡើងនៅលើ Logo រឺយកដៃចុចលើ Keybord នោះលោកអ្នកនឹងបានលឺ
នូវសំលេង ដោយឡែកបើប្រិយមិត្តចេះដេញ ហ្គីតា នោះលោកអ្នកអាចលេងជាបទភ្លេង
យ៉ាងពិរោះទៀតផង ។ ពេលប្រិយមិត្តយក Mouse ចុចទៅលើតំបន់ណាមួយនៃ Logo នេះ
នោះ Google នឹងនាំលោកអ្នកទៅកាន់លទ្ធផលនៃការស្វែងរកជាមួយនឹងពាក្យគន្លឹះ
"Les Paul" ។ តើ Les Paul ជាអ្នកណា?

Les Paul (Lester William Polsfuss) កើតនៅថ្ងៃទី 9ខែមិថុនា ឆ្នាំ 1915 និងទទួលមរណៈភាព
នៅថ្ងៃទី 13 ខែសីហា ឆ្នាំ 2009 ។ លោកគឺជាអ្នកនិពន្ធបទចំរៀង ផង និងជាអ្នកប្រឌិតម្នាក់
ផងដែរ ។ លោកជាអ្នកដែលប្រឌិតនិងអភិវឌ្ឈន៍នូវឧបករណ៍ ហ្គីតាអេឡិចត្រូនិច សំរាប់
លេងភ្លេង ក៏ជាអ្នកបង្កើតចង្វាក់ Rock និង Roll ដំបូង និង បានបង្កើតជាចង្វាក់ភ្លេងជាច្រើន
ផ្សេងទៀត ។ ទោះបីលោកមិនមែនជាអ្នកដំបូងគេដែលបានរកឃើញតែលោកត្រូវបានគេ
ដាក់រហ័សនាមថា វីរបុរសហ្គីតា ។ ពត៌មានបន្ថែមពី Les Paul សុំចុចនៅទីនេះ

ការប្តូរ interface ទៅជារូបហ្គីតានេះ គឺជារបៀបដែល Google ចង់សម្តែងនូវទឹកចិត្តរបស់ខ្លួន
គោរពរំលឹកចំពោះ អតីត អ្នកប្រឌិតជនជាតិអាមេរិករូបនេះ ដែលថ្ងៃនេះគឺជាថ្ងៃខួបគំរប់
96ឆ្នាំ របស់គាត់ផងដែរ ៕
រដ្ឋា (ពី Wikipedia)

Tags: