CamNews

ព័ត៌មានអន្តរជាតិ 

សំណាងក្នុង មួយពាន់លាន គ្រោះថ្នាក់ ខ្វះតែ ១ សង់ទីម៉ែត្រ អាចនឹងក្ស័យសង្ខារ

ប្រេស៊ីល​ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានមុននេះ អោយដឹងថា ស្រ្តីជាភរិយាម្នាក់
ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស​ ខណៈពេលដែលនាងត្រូវបានបាញ់
ស្នចូលទៅក្នុងមាត់ ដោយអចេតនា ពីសំណាក់ស្វាមីរបស់ខ្លួន។

លើសពីនេះ  បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីទីក្រុង​  Rio de Janeiro បានគូសបញ្ជាក់
អោយដឹងថា ករណីគ្រោះថ្នាក់ចៃដន្យ ដោយអចេនានេះ បានកើតឡើង ខណៈពេលដែល
ស្វាមីជនរងគ្រោះ បាននឹងកំពុងសម្អាតស្នមួយនេះស្រាប់តែវារាកៃនិងបាញ់ចំមាត់ភរិយា
របស់ខ្លួន ធ្លាយដល់បំពង់កតែម្តង។

ភ្លាមៗនោះ​​​​   ស្រ្តីជាភរិយា វ័យ ២៨ ឆ្នាំ ​ឈ្មោះ ​  Elisangela  Borborema Rosa  ត្រូវបាន
បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់  បន្ទាប់ពីមានការវះកាត់ពីសំណាក់
ក្រុមវេជ្ជបណ្ឌិត  ស្រី្តជាភរិយារូបនោះ  ត្រូវបានអះអាងថា  បានរួចផុតពីគ្រោះថ្នាក់ ស្រប
ពេលដែល ក្រុមវេជ្ជបណ្ឌិតបានលើកឡើងថា  បើសិនណាស្ននោះ  មានជម្រៅជ្រៅជាង
នេះតែ ១  សង់ទីម៉ែត្រទៀតនោះ ស្ រ្តីរូបនេះពិតជាមិនមានឧកាសក្នុងការរស់រានមាន
ជីវិតនោះទេ នាងពិតជាសំណាងហួស។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា អ្វីៗទាំងអស់ បានចង្អុលបង្ហាញថាវា
គឺជាគ្រោះថ្នាក់ចៃដន្យ  តែទោះជាយ៉ាងណា  ករណីនេះស្ថិតនៅក្រោមការតាមដានស៊ើប
អង្កេតនៅឡើយ ដោយពួកយើងមិនសង្ឃឹមថា ករណីនេះគឺជា អំពើមនុស្សឃាតនោះទេ
​ស្របពេលក្រុមការងារយើងខ្ញុំ​      ក៏កំពុងរង់ចាំចោទសួរជាសំនួរដល់ជនរងគ្រោះ  ដើម្បី
ទទួលបានព័ត៌មានលម្អិត បន្ទាប់ពីនាងបានដឹងខ្លួន៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic